
Chonburi ឈ្នះជើងឯកយុវជនអន្តរជាតិ XO Siem Reap U14
ក្រុមបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ Chonburi បានឈ្នះតំណែងជើងឯក U14 X.O Siem Reap International Youth Cup 2023។
ក្រុមមកពីប្រទេសថៃរកបាន៧ពិន្ទុពីការប្រកួតចំនួន៣លើក ដោយឈ្នះ Lion City Sailor របស់សិង្ហបុរី ដោយលទ្ធផល៣ទល់នឹង១, ស្មើវិសាខា ០ទល់នឹង០ និងឈ្នះម្ចាស់ផ្ទះ U14 សៀមរាបយូណាយធីត។ ក្រុមដដែលនេះក៏បានពានរង្វាន់ Fair Play ដែរ។
ចំណែក ចំណាត់ថ្នាក់លេខ២បានទៅលើក្រុម Lion City Sailor ដែលរកបាន៤ពិន្ទុ ខណៈម្ចាស់ផ្ទះសៀមរាបយូណាយធីតមាន៣ពិន្ទុ ហើយ U14 វិសាខា មាន២ពិន្ទុ នៅលេខ៤។
គួរដឹងដែរថា U14 X.O Siem Reap International Youth Cup 2023 ប្រព្រឹត្តទៅពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា នៅកីឡដ្ឋានហនុមាន៕