
De Gea បដិសេធសំណើ៥០ម៉ឺនផោនមួយសប្ដាហ៍ពី Al Nassr
David De Gea បានច្រានចោលសំណើពី Al Nassr ដែលរូបគេអាចទទួលបានថ្លៃនឿយហត់៥០ម៉ឺនផោនក្នុងមួយសប្ដាហ៍។
អ្នកចាំទីអេស្ប៉ាញខាងលើកំពុងនៅទំនេរ ក្រោយចាកចេញពី Manchester United។
Al Nassr របស់ Cristiano Ronaldo ចង់បាន De Gea ខ្លាំង ហើយក៏នៅតែចិញ្ចឹមចិត្តនេះដដែល។ ប្រភពមួយចំនួនថ្លែងថា ប្រពន្ធរបស់ De Gea មិនចង់ទៅមជ្ឈិមបូព៌ាទេ។
ដោយឡែក Manchester United មិនទាន់សម្រេចលើកិច្ចសន្យារយៈពេលខ្លីជាមួយ De Gea ខណៈ Valencia ចង់បាន តែទាក់ទើរឿងប្រាក់ខែ។ ចំណែក Inter Miami ក៏ចាប់អារម្មណ៍ដូចគ្នា៕