
Chelsea ដាក់សំណើជាថ្មី១០៥លានផោនទៅ Benfica ដើម្បីស្រវាយក Enzo
Chelsea បានដេញថ្លៃ១២០លានអឺរ៉ូ (១០៥លានផោន) សម្រាប់ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez របស់ Benfica ក្នុងការផ្លាស់ប្តូរដែលនឹងធ្វើឱ្យគេក្លាយជាកីឡាករថ្លៃបំផុតនៅអង់គ្លេស។
រហូតមកដល់ពេលនេះមិនមានការចង្អុលបង្ហាញថាតើការផ្តល់ជូនរបស់ក្រុមតោខៀវត្រូវបានទទួលយកពីសំណាក់ Benfica ឬទេ។
ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យមែននោះ វានឹងវ៉ាដាច់ការចំណាយ១០០លានផោនដែល Manchester City ចាយលើ Aston Villa សម្រាប់ Jack Grealish ក្នុងឆ្នាំ២០២១។
នេះក៏ជាការដេញថ្លៃសាជាថ្មីបន្ទាប់ពីបរាជ័យក្នុងការផ្ដល់តម្លៃផ្ទេរមុនៗ៕