Real Madrid ទៅដល់ប្រទេសហ្វាំងឡង់ត្រៀមចូលរួមការប្រកួតពានរង្វាន់ UEFA Super Cup យប់នេះ
ក្រុម Real Madrid បានធ្វើដំណើរដល់ទីក្រុង Helsinki ប្រទេសហ្វាំងឡង់ហើយ ដើម្បីជួបប្រកួតតទល់ក្រុម Eintracht Frankfurt នាពានរង្វាន់ UEFA Super Cup 2022 នាយប់នេះ។
UEFA Super Cup គឺជាការប្រកួតរវាងម្ចាស់ជើងឯក UEFA Champions League និង ម្ចាស់ជើងឯក UEFA Europa League។ ជាក់ស្តែង Real Madrid បានគ្រងជើងឯក UEFA Champions League កាលពីរដូវកាលមុនដោយបានយកឈ្នះ Liverpool ១-០ នាវគ្គផ្ដាច់ព្រ័ត្រ។ រីឯគូប្រជែងរបស់ពួកគេក្រុមអាល្លឺម៉ង់ Eintracht Frankfurtបានគ្រងជើងឯក UEFA Europa League ក្រោយយកឈ្នះក្រុម Rangers ដោយបាល់កាត់សេចក្តី ៥-៤ បន្ទាប់ពីស្មើគ្នានៅម៉ោងធម្មតា ១-១។
វាក៏ជាការជួបប្រកួតគ្នាផ្លូវការជាលើកដំបូងរវាង Real Madrid និង Eintracht Frankfurt បន្ទាប់ពីពួកគេបានជួបកាលពីឆ្នាំ១៩៦០ នាពានរង្វាន់ European Cup នាទីក្រុង Glasgow ប្រទេសស្កុតឡេន ដោយកាលណោះក្រុម Real Madrid បានឈ្នះដោយលទ្ធផលដល់ទៅ ៧-៣។
អត្ថបទ ៖ F11