គ្រូហុងកុង ថា ប៉ះកម្ពុជា មិនមែនជារឿងងាយស្រួលទេ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបន្តវគ្គចែកពូល ជម្រុះ AFC Asian Cup 2023 តទល់ហុងកុង នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា វេលាម៉ោង៥ល្ងាច។
លោក Jorn Andersen គ្រូបង្គោលហុងកុង អះអាងថា បានបំភ្លេចការប្រកួតជាមួយអាហ្វហ្គានីស្ថានដែលក្រុមលោកបានឈ្នះ២ទល់នឹង១រួចទៅហើយ។ អ្វីសំខាន់ គឺផ្ដោតលើការលេងឲ្យបានល្អ និងព្យាយាមបំបែកប្រព័ន្ធការពាររបស់កម្ពុជាដែលមានដល់ទៅ៨នាក់ ហើយប្រយុទ្ធតែ២នាក់។
គ្រូបង្វឹកជនជាតិន័រវេនិយាយថា មិនងាយទេសម្រាប់ការប្រកួតទល់កកម្ពុជា ប៉ុន្តែលោកនឹងព្យាយាមស្វែងរកដំណោះស្រាយ។
គួរដឹងដែរថា ក្រុមកម្ពុជាបានបើកឆាកចាញ់ឥណ្ឌា ២ទល់នឹង០៕