ហុកគីកម្ពុជាឈ្នះលើកដំបូងក្នុងការប្រកួតអន្តរជាតិ
ក្រុមជម្រើសជាតិហុកគីកម្ពុជាទទួល បានជ័យជម្នះលើកដំបូងលើឆាកអន្តរជាតិ ក្រោយឈ្នះ សិង្ហបុរី ៣ទល់នឹង០ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ប្រចាំព្រឹត្តិការណ៍ Indoor Asia Cup 2022។
បើតាមលោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា ក្រុមហុកគីនារីកម្ពុជាកំពុងចូលរួមព្រឹត្តិការណ៍ Indoor Asia Cup 2022 នៅក្រុងបាងកក ប្រទេសថៃពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហា។ ការប្រកួតនេះមាន២ពូល ដែលពូល A មានឥណ្ឌូនេស៊ី, ឆាយនីតៃប៉ិ, កាហ្សាក់ស្ថាន, អ៊ីរ៉ង់ និងប៉ាគីស្ថាន។ ពូល B មានម្ចាស់ផ្ទះថៃ, សិង្ហបុរី, កម្ពុជា និងម៉ាឡេស៊ី។
កម្ពុជាប្រកួតបាន២លើកហើយក្នុងវគ្គចែកពូល ដោយចាញ់ម៉ាឡេស៊ី១៤ទល់នឹង១ ក្នុងការប្រកួតដំបូង។ ប្រកួតបន្ទាប់កម្ពុជាត្រូវប៉ះម្ចាស់ផ្ទះថៃនៅថ្ងៃទី១១ ខែសីហា៕