
Napoli និង Real Madrid ឡើងបង្គ្រប់វគ្គ៨ក្រុម UCL
Napoli និង Real Madrid បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League រួចរាល់ហើយ ក្រោយទម្លាក់ក្រុមគូប្រជែងរៀងៗខ្លួន។
ជាក់ស្ដែងក្រោយឈ្នះ២ទល់នឹង៥នៅអង់គ្លេសកាលជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Real Madrid បានបន្តឈ្នះក្នុងជើងទី២នៅថ្ងៃពុធ ទី១៥ ខែមីនា ដោយលទ្ធផល១ទល់នឹង០ រកគ្រាប់បាល់បញ្ចូលទីដោយ Karim Benzema។
ចំណែក Napoli វិញបានបន្តឈ្នះFrankfurt ដោយលទ្ធផល៣ទល់នឹង០ ក្នុងជើងទី២ ក្រោយឈ្នះ០ទល់នឹង៣ កាលជើងទី១។
ដូច្នេះក្រុមដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយ គិតមកទល់ពេលនេះមាន Bayern Munich, Benfica, Chelsea, Inter Milan, Manchester City, AC Milan, Napoli និង Real Madrid៕