បារាំងលើកពាន UEFA Nations League 2021
មួយជើងពី Karim Benzema និង Kylian Mbappe បានផ្ដល់ពានរង្វាន់ UEFA Nations League រដូវកាល២០២០/២០២១ ដល់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង តាមរយៈជ័យជម្នះ២ទល់នឹង១លើអេស្ប៉ាញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា។
គ្រាប់បាល់នៃការប្រកួតកើតឡើងក្នុងនាទី៦៤ ដោយ Mikel Oyarzabal បានទាត់មួយជើងឆ្វេងឲ្យអេស្ប៉ាញនាំមុខមួយគ្រាប់។ តែបានត្រឹម២នាទី Karim Benzema ពែនមួយជើងស្ដាំបញ្ចូលទីមុំខាងលើយ៉ាងល្អ។
ដល់នាទី៨០ Kylian Mbappe ឈរទាត់បញ្ចូលទីគ្រាប់ជ័យជម្នះ។ ក្រុមកីឡាករអេស្ប៉ាញបាននាំគ្នាតវាថា off-side ដែរ តែអាជ្ញាកណ្ដាលនៅតែផ្ដល់ឲ្យ។
ដូច្នេះបារាំងជាម្ចាស់ជើងឯក UEFA Nations League ទី២ បន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលបានឈ្នះរដូវកាលមុន និងជារដូវកាលបើកឆាក។
សម្រាប់ចំណាត់ថ្នាក់លេខ៣បានលើអ៊ីតាលីដែលឈ្នះបែលហ្ស៊ិក ២ទល់នឹង១៕