Eintracht Frankfurt ថា ខ្សែបម្រើ Filip Kostic នឹងអវត្តមានក្នុងការប្រកួត UEFA Super Cup យប់នេះ
Eintracht Frankfurt បានបញ្ជាក់ថា ខ្សែបម្រើ Filip Kostic នឹងមិនមានវត្តមានក្នុងការប្រកួត UEFA Super Cup ទល់នឹង Real Madrid នោះទេ ដោយរូបគេបានត្រៀមខ្លួនចូលរួម Juventus។
មានការសង្ស័យថា Kostic នឹងចាកចេញពីក្រុមការពារតំណែងជើងឯក Europa League នៅក្នុងទីផ្សារដោះដូររដូវក្ដៅនេះ បន្ទាប់ពីបានសាងភាពលេចធ្លោ ដោយរកគ្រាប់បាល់៧គ្រាប់ និង assist ១៣លើក គ្រប់ពានរង្វាន់កាលពីរដូវកាលមុន។
Kostic បានចូលរួម Frankfurt ក្នុងឆ្នាំ២០១៨ ដោយបានបង្កើតឱកាសបាន១១២លើក ពីតំណែងស្លាបខាងឆ្វេង អំឡុងរដូវកាល ២០២១-២២ ដែលច្រើនជាងមិត្តរួមក្រុមផ្សេងទៀតរហូតដល់ទៅ២ដង។
ហើយមានដំណឹងលេចឮជាច្រើនបានអះអាងថា កីឡាករវ័យ២៩ឆ្នាំរូបនេះ បានត្រៀមចូលរួមក្រុមរបស់លោក Massimiliano Allegri ជាអចិន្ដ្រៃយ៍ ហើយFrankfurt នឹងមិនមានវត្តមាន រូបគេឡើយ ក្នុងការប្រកួតទល់នឹងក្រុមជើងឯក UEFA Champions League Real Madrid នោះទេ៕
អត្ថបទ៖ F11