Conor ថា ការលេងរបស់សូលទីឡូអង្គរស្របទៅនឹងជម្រើសជាតិនាពេលថ្មីៗនេះ
លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀងលើកឡើងថា ការលេងរបស់សូលទីឡូអង្គរនាពេលថ្មីៗនេះមានសភាពស្របទៅនឹងការលេងរបស់ក្រុមជម្រើសជាតិកម្ពុជា។
គ្រូបង្វឹកជនជាតិអៀរឡង់ថ្លែងបែបនេះ ខណៈក្រុមរបស់លោកត្រូវទទួលក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២២ នៅរសៀលថ្ងៃពុធ ទី១០ ខែសីហា នេះ។
៖«ខ្ញុំគិតថាស្ទីលលេងរបស់សូលទីឡូអង្គរសម្របទៅនឹងតាក់ទិករបស់ក្រុមជម្រើសជាតិនាពេលថ្មីៗនេះ។ ពិតណាស់ ថាពួកគេខិតខំប្រឹងប្រែងដើម្បីលេងស្ទីលបែបនេះ។ យ៉ាងណាក្ដី ពេលអ្នកចាញ់ ១-០ រួចហើយនៅជើងទី១ តើនៅតែរក្សាការការពារ និង វាយបក ឬ ត្រូវផ្លាស់ប្ដូរតាក់ទិកដើម្បីឈ្នះការប្រកួតនេះ? ខ្ញុំគិតថា ជាបញ្ហាដែលពួកគេត្រូវតែដោះស្រាយ»។
គួររំឭកថា កាលជើងទី១ នៅខេត្តសៀមរាប ព្រះខ័នរាជស្វាយរៀង ឈ្នះសូលទីឡូអង្គរ ០ទល់នឹង១៕