Cristiano Ronaldo ដាក់ខ្លួនដាច់ដោយឡែកពីក្រុមជម្រើសជាតិ ក្រោយមានសញ្ញាវិជ្ជមានកូវីដ១៩
កាលពីម្សិលមិញ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានក្រុមជម្រើសជាតិព័រទុយហ្គាល់ចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលមកថាបានធ្វើតេស្តរកឃើញមានសញ្ញាវិជ្ជមានវីរុសកូវីដ១៩។
គិតពីស្ថានភាពបច្ចុប្បន្នវិញប្រធានក្រុមវ័យ៣៥ឆ្នាំខាងលើកំពុងដាក់នៅដោយឡែកដើម្បីតាមដានបន្ដទៀត ខណៈមិនទាន់មានចេញរោគសញ្ញាអ្វីគួរឱ្យកត់សំគាល់នៅឡើយនោះទេ។
យ៉ាងណាក្តីឥឡូវអ្វីដែលគេគ្រប់គ្នាកំពុងបារម្ភនោះគឺ សមាជិកក្រុមសេះបង្កង់ Juventus រូបនេះបានបង្ហាញខ្លួនពេញ៩០នាទីក្នុងការលេងទល់ជាមួយនឹងក្រុមជម្រើសជាតិបារាំងកាលពីប៉ុន្មានថ្ងៃមុន ហើយរួមទាំងនៅជិតដិតជាមួយសមាជិកក្រុមជម្រើសជាតិព័រទុយហ្គាល់ថែមទៀតផង។