
បីគ្រាប់យប់មិញ Neymar ឈរលេខពីរនៅជម្រើសជាតិប្រេស៊ីល
Neymar បានវ៉ាដាច់ Ronaldo de Lima ក្នុងបញ្ជីអ្នកទាត់ចូលច្រើនជាងគេលំដាប់ទីពីរសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីល ក្រោយធ្វើបានហ៊ែតទ្រីកក្នុងជ័យជម្នះ៤ទល់នឹង២លើជម្រើសជាតិប៉េរូ វគ្គជម្រុះ FIFA World Cup 2022។
លទ្ធផលនេះធ្វើឲ្យកីឡាករវ័យ២៨ឆ្នាំរកបានសរុប៦៤គ្រាប់ក្នុងការចូលលេង១០៣ប្រកួតសម្រាប់ប្រេស៊ីល។ Ronaldo បានរអិលទៅលេខ៣ មាន៦២គ្រាប់ពីការចូលលេង៩៨លើក។ ក្នុងអាជីពរយៈពេល ១៧ ឆ្នាំ Ronaldo បានរួមចំណែកឈ្នះ FIFA World Cup ពីរដងនៅឆ្នាំ១៩៩៤ និង២០០២ ព្រមទាំងពាន FIFA Confederation Cup និង Copa America។
មានតែលោក Pele ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបាន៧៧គ្រាប់ពីការចូលលេង៩២ដង។
អតីតអ្នកចាំទីជម្រើសជាតិប្រេស៊ីល លោក Taffarel ជឿជាក់ថា Neymar អាចរួមចំណែកជួយប្រទេសខ្លួនក្រសោបបានតំណែងជើងឯក FIFA World Cup លើកទី៦៕