Jamie Carragher ប្រាប់ពីមូលហេតុដែលលោក Brendan Rodgers នឹងមិនមានថ្ងៃធ្វើជាអ្នកគ្រប់គ្រង Manchester United
(BC-99)
លោក Jamie Carragher ជឿជាក់ថាលោក Brendan Rodgers បានត្រៀមខ្លួនវិលត្រឡប់ទៅរកក្លឹបធំបំផុតមួយនៅក្នុងប្រទេសប៉ុន្តែគិតថាក្រុម Arsenal និង Chelsea គឺជាគោលដៅដែលទំនងបំផុតរបស់គាត់។
លោក Rodgers បានបំពេញការងារដ៏អស្ចារ្យមួយចាប់តាំងពីបានចូលដឹកនាំក្រុម Leicester ហើយក្រុមរបស់គាត់ឈរនៅលេខ ៣ តាមពីក្រោយ Liverpool និង Manchester City នៅ Premier League ។ លោក Rodgers កំពុងតែបំពេញក្តីសង្ឃឹមក្នុងការដឹកនាំក្រុម Leicester City អោយមានកៅអីនៅ Champions League នៅរដូវកាលក្រោយ។
ស្របពេលដែល Ole Gunnar Solskjaer បានរងសម្ពាធកំដៅនៅ Manchester United ក៏ដោយក៏អតីតកីឡាកររបស់ហង្សក្រហម Jamie Carragher មិនជឿជាក់ថាអតីតគ្រូបង្វឹករបស់ Liverpool Brendan Rodgers និងមិនក្លាយជាគោលដៅរបស់ក្រុម បិសាចក្រហម Manchester United ឡើយដោយសារតែមូលហេតុងាយយល់តែមួយគត់គឺ Rodgers ធ្លាប់ជាផ្នែកមួយដ៏ធំរបស់ Liverpool នៅក្នុងការប្រជែងក្រុម Man Utd នាពេលកន្លងមក។
ជាចុងក្រោយ Jamie Carragher បានធ្វើការប៉ាន់ស្មានថាគ្រូបង្វឹករបស់ Leicester City នាពេលបច្ចុប្បន្នរូបនេះគឺជាបុគ្គលដ៏សាកសមបំផុតរបស់កាំភ្លើងធំ Arsenal ឬតោខៀវ Chelsea ក្នុងករណីមានការផ្លាស់ប្តូរណាមួយដែលអាចកើតមានឡើងនៅពេលអនាគត។