Raul Jimenez បានស៊ុតបញ្ជូលទីគ្រាប់បាល់ដំបូងក្នុងជំនួបមិត្តភាពរវាង Wolves និង Stoke City ចាប់តាំងពីបានរងរបួសបាក់ឆ្អឹងក្បាលកាលពីខែវិច្ឆិកាឆ្នាំមុន
ខ្សែប្រយុទ្ធ Raul Jimenez បានស៊ុតបញ្ជូលទីគ្រាប់បាល់ដំបូងក្នុងជំនួបមិត្តភាពរវាង Wolves និង Stoke City កាលពីយប់មិញ ចាប់តាំងពីបានរងរបួសប្រេះឆ្អឹងលលាក្បាល គ្រាលដែលកីឡាករវ័យ៣០រូបនេះបានប៉ះទង្គិចគ្នាជាមួយខែការពារ Arsenal គឺកីឡាករ David Luiz។
គ្រាប់បាល់ដំបូងក្នុងរដូវកាលនេះរបស់កីឡាករ Jimenez ស៊ុតបញ្ជូលទីនៅនាទី២៩ ដែលជាគ្រាប់បាល់តាមស្មើ បន្ទាប់ពីកីឡាករ Danny Batth’s របស់ Stoke Ciy ជាអ្នកស៊ុតបើកឆាកនាំមុខនៅនាទី២៧។ គួររំលឹកថា គ្រាដែលកីឡាករសញ្ជាតិ ម៉ិចសិចកូ រូបនេះមានបញ្ហារបួសក្បាលហើយឈានទៅដល់ការវះកាត់នោះ ត្រូវបានមជ្ឍដ្ឋានជាច្រើនបានគិតថា អាជីពបាល់ទាត់របស់គេអាចនឹងបញ្ចប់ត្រឹមនេះហើយ ប៉ុន្តែដោយមានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ រួមជាមួយកំលាំងចិត្តខ្លួនឯង បានធ្វើឲ្យរូបគេមានឪកាសវិលត្រឡប់មកជួយ Wolves សារជាថ្មីបាន៕