
Frank Lampard និយាយពាក្យក្នុងចិត្តក្រោយពី Chelsea ចាញ់ Everton
(BC-99)
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard សង្ឃឹមថាការប្រជែងពានរង្វាន់ជើងឯកកាន់តែមានលក្ខណៈទូលំទូលាយបន្ទាប់ពី Chelsea បានរងបរាជ័យនៅឯផ្ទះក្រុម Everton ។
Lampard បាននិយាយថាគ្រប់ក្រុមខ្លាំងៗសុទ្ធតែមានលទ្ធភាពប្រជែងយកពានរង្វាន់ជើងឯករដូវកាលនេះដែលវាកាន់តែមានលក្ខណៈទូលំទូលាយជាងរដូវកាលមុនដែល Liverpool បានវ៉ាដាច់ក្រុមដទៃទៀតនៅក្របខណ្ឌមួយនេះ។ Lampard បានលាតត្រដាងថាលោកកំពុងតែមានអារម្មណ៍ស្រពេចស្រពិលចំពោះក្រុមតោខៀវ Chelsea ដែលមិនស្គាល់ពាក្យថាចាញ់ ១៦ ប្រកួតកន្លងមកតែក៏ត្រូវបានបញ្ចប់ត្រឹមជំនួបជាមួយ Everton កាលពីរាត្រីថ្ងៃសៅរ៍នេះ។
លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំនៅតែបន្តអានពីរបៀបដែលធ្វើឱ្យក្រុមយើងខ្លាំងបំផុតនៅក្នុងលីក។ តែខ្ញុំនៅតែអានពុំយល់។ ពិតណាស់យើងមានកីឡាករមួយចំនួនដែលធ្លាប់ឈ្នះពានរង្វាន់ប៉ុន្តែក៏មានកីឡាករខ្លះដែលទើបឡើងថ្មីនៅ Premier League ហើយពួកគេនៅក្មេង។ ក្រុមប្រជែងដែលនៅជុំវិញយើងបានឈ្នះពានរង្វាន់និងមានខ្សែប្រយុទ្ធដែលរកបាន ៣០ គ្រាប់ជារៀងរាល់ឆ្នាំ។ ខ្ញុំចង់ឱ្យក្រុមមួយនេះល្អលើសពួកគេទៅទៀត” ។
គួរបញ្ជាក់ថាក្រោយពីធ្លោយចាញ់ Everton ១-០ រួចមក Chelsea នៅតែបន្តឈរលេខរៀងទី៣ដដែល តែវាហ្នឹងមានការប្រែប្រួលដែរល្គឹកណា Leicester City និង Southampton ឈ្នះការប្រកួតរបស់ពួកគេ។