Mane ជាប់ជាកីឡាករល្អប្រចាំទ្វីបអាហ្វ្រិក
Sadio Mane ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំទ្វីបអាហ្វ្រិកសម្រាប់រដូវកាល ២០២២។
ខ្សែប្រយុទ្ធក្លិប Bayern Munich ដែលផ្ទេរពី Liverpool ទទួលបានសម្លេងគាំទ្រច្រើនជាង អតីតមិត្តរួមក្រុម Mohamed Salah និងអ្នកចាំទី Edouard Mendy របស់ Chelsea។
កីឡាករវ័យ៣០ឆ្នាំបានរួមចំណែកជួយសេណេហ្គាល់ឈ្នះពានទ្វីបអាហ្វ្រិកក្នុងឆ្នាំ២០២២នេះ។ នេះជាការរៀបចំពានកីឡាករ កីឡាការិនីឆ្នើមប្រចាំទ្វីបអាហ្វ្រិកសាជាថ្មី ក្រោយខកខានតាំងពីឆ្នាំ២០១៩ ដោយសារជំងឺកូវីដ១៩៕