Nottingham យកបាន Lingard
Jesse Lingard បានចូលរួមជាមួយ Nottingham Forest ដោយឥតតម្លៃខ្លួន (Free Transfer)។
ខ្សែបម្រើប្រយុទ្ធវ័យ២៩ឆ្នាំដែលជាប់ជម្រើសជាតិអង់គ្លេសបាន៣២ដង ក្លាយសមាជិកថ្មីរបស់ Nottingham Forest ចាប់តាំងពីពួកគេបានវិលត្រឡប់ទៅក្របខណ្ឌ Premier League វិញ។
Lingard បានចាកចេញពី Manchester United ក្រោយកិច្ចសន្យារបស់គេអស់សុពលភាពនាដំណាច់ខែមិថុនា។ យ៉ាងណា Forest មិនបានបង្ហាញពីសុពលភាពនៃកិច្ចសន្យាទេ។
Lingard ក៏ត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅ West Ham ដែលគេធ្លាប់ចំណាយពេលជើងទី២រដូវកាល២០២០/២០២១ពី Man UTD ដែរ តែមិនសម្រេចទៅវិញឡើយ។ កាលនៅក្រុមញញួរធំពេលនោះ គេរកបាន៩គ្រាប់ពីការចូលលេង១៦ប្រកួតនៅ Premier League៕