
Pep Gaurdiola ថាការចុះផ្សាយដែល Man City ចង់បាន Neymar ជារឿងមិនពិត
អ្នកចាត់ការ Man City លោក Pep Guardiola បានធ្វើការបដិសេធការផ្សព្វផ្សាយរបស់សារព័ត៌មាន Le Parisien ដែលថា ក្លិបមេឃខៀវរបស់លោកទាក់ទងចង់បានខ្សែប្រយុទ្ធ Neymar របស់ PSG។
ជាការពិត Man City បាននាំយកកីឡាករឆ្នើមៗជាច្រើនរូបរួចមកហើយ ដែលមាន Erling Haaland និង Kalvin Phillips ជាដើម ហើយថ្លៃចំណាយគឺជាង៩៣លានផោន។ Neymar ដែលជាខ្សែប្រយុទ្ធឆ្នើមមួយរូបនោះក៏ត្រូវបានផ្សារភ្ជាប់ថា Man City មានបំណងនាំយកមកដែរ ប៉ុន្តែពេលនេះលោក Pep Guardiola បានបញ្ជាក់ថា រូបគេមិនមែនជាគោលដៅរបស់ក្លិបទេ។
ជុំវិញរឿងនេះ អ្នកចាត់ការជនជាតិអេស្ប៉ាញបានអោយដឹងថា “ខ្ញុំពិតជាសូមទោសចំពោះសារព័ត៌មាន Le Parisien ក៏ប៉ុន្តែរឿងដែលសារព័ត៌មាននេះបានចុះផ្សាយគឺមិនពិតនោះទេ។”
– F11