លោក Unai Emery និយាយអ្វីខ្លះ នៅពេលដែលត្រូវដឹកនាំក្រុមជួបអតីតក្លិបចាស់ Arsenal ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League
លោក Unai Emery ដែលបច្ចុប្បន្នជាអ្នកចាត់ការក្រុមនាវាមុជទឹកពណ៌បាននិយាយថាៈ ប្រវត្តិសាស្ត្ររបស់លោកជាមួយក្រុម Arsenal គឺមិនសំខាន់ជាងការប្រកួតប្រជែងក្នុងការដណ្តើមកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ស្របពេលដែលក្រុមរបស់លោកត្រូវប្រកួតប្រជែងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងរបស់ Villarreal ជាមួយនិង Arsenal។
លោក Emery ដែលជាអតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal នឹងឡើងមកប៉ះក្រុមចាស់របស់លោកនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League បន្ទាប់ពីទទួលបានជ័យជម្នះ ៣-១ លើកីឡាករ Dinamo Zagreb ។ វាជាលើកទីបួនហើយដែលក្រុមឈុតធំ La Liga បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់អឺរ៉ុបនេះ។
គួររំលឹកថា លោក Emery គឺជាបុរសដែលទទួលភារកិច្ចស្នងតំណែងពីលោក Arsene Wenger នៅភាគខាងជើងទីក្រុងឡុងដ៍បន្ទាប់ពីការចាកចេញរបស់តាបារាំងនៅឆ្នាំ ២០១៨ ។ ការប្រឈមមុខរបស់លោកជាមួយក្រុម Arsenal ទំនងជានឹងមានភាពលេចធ្លោខ្លាំងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយនេះ ប៉ុន្តែគ្រូបង្វឹកអេស្បាញរូបនេះបានបញ្ជាក់ថា អតីតកាលវាកន្លងហួសទៅហើយ អ្នីដែលសំខាន់នោះគឺត្រូវឈ្នះការប្រកួតមួយនេះ ដើម្បីទទួលបានកៅអីមួយក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ៕