លោក Ralf Rangnick ច្រឡំមាត់ទម្លាយរឿងរ៉ាវកីឡាករដែលអាចចាកចេញ
លោក Ralf Rangnick ដែលបច្ចុប្បន្នជាគ្រូបណ្ដោះអាសន្ន Man United នោះ ពេលនេះលោកខំប្រឹងធ្វើយ៉ាងណាជួយ Man United ឲ្យទទួលបានលទ្ធផលល្អក្នុងអំឡុងដឹកនាំ៦ខែនេះ ។
ក្នុងនោះលោក Rangnick ទើបតែបានបញ្ចេញកីឡាករ Anthony Martial ទៅកាន់ Sevilla ក្នុងលក្ខណខ្ចីជើងដល់ចប់រដូវកាល ទន្ទឹមនឹងនោះ ក៏មានអ្នកគាំទ្រ Man United បានជួបនឹងសុំអោយលោកទុកកីឡាករដែលចាំបាច់មួយចំនួននៅក្នុងក្លឹបជាបន្តទៀត ដែលនោះជាJesse Lingard ។
យ៉ាងណាមិញការឆ្លើយតបវិញភ្លាមតាមរយៈវីដេអូដែលថតបានខ្លីមួយគឺលោក Rangnick បានភ្លាត់មាត់និយាយថា Lingard នឹងចាកចេញពីក្លឹបនៅរដូវក្ដៅខាងមុខនេះ ហើយនេះជាដំណឹងមិនល្អឡើយសម្រាប់អ្នកចូលចិត្ត Jesse Lingard៕
-Monsoon-