De Gea បង្ហាញឆន្ទៈបន្តរួមរស់នៅ Man UTD
អ្នកចាំទី David de Gea បានបង្ហាញពីឆន្ទៈចង់បន្តរួមរស់នៅ Manchester United តទៅមុខទៀត ខណៈកិច្ចសន្យារបស់គេនឹងផុតនៅឆ្នាំ២០២៣។
កីឡាករអេស្ប៉ាញបានឆ្លើយតបទៅអតីតមិត្តរួមក្រុម Rio Ferdinand ថា “៖ ខ្ញុំមិនដឹងទេ អ្វីសំខាន់ ចង់ជួយក្រុមកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ពិតហើយ ខ្ញុំចង់លេងនៅទីនេះច្រើនឆ្នាំទៀត។ ចាំមើលថានឹងមានអ្វីកើតឡើង ប៉ុន្តែឥឡូវនេះខ្ញុំសប្បាយចិត្តនៅទីនេះ។”
Dea Gea ស្ថិតក្នុងចំណោមកីឡាករចាស់ទុំសម្បូរបទពិសោធនៅ Man UTD ហើយនៅសល់២ប្រកួតទៀតទេ គឹគេនឹងលេងបាន៥០០ប្រកួតសម្រាប់បិសាចក្រហម។ យ៉ាងណា បច្ចុប្បន្នស្ថានភាពរបស់គេហាក់នៅស្រពិចស្រពិលនៅឡើយទេ៕