ខ្សែប្រយុទ្ធ Fábio Silva របស់ក្រុម Wolves បំបែកកំណត់ត្រារបស់ Cristiano Ronaldo
(BC-99)
ខ្សែប្រយុទ្ធ Fábio Silva បានបំបែកឯតទគ្គកម្មរបស់កីឡាករ Cristiano Ronaldo ជាមួយនឹងការទាត់បាល់បញ្ចូលទីបើទោះជាក្រុម Wolves របស់ខ្លួនបានចាញ់ Burnley ក៏ដោយ។
ជាការពិតណាស់មួយគ្រាប់គត់របស់ក្រុមកញ្ជ្រោងកាលពីយប់ម៉ិញគឺបានដោយការបញ្ចេញសមត្ថភាពរបស់យុវជនព័រទុយហ្កាល់ Fábio Silva ដែលនេះក៏ជាគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ក្រុម Wolves ក្នុងរដូវកាលនេះដែរ។
នៅត្រឹមអាយុ ១៨ ឆ្នាំនិង ១៥៥ ថ្ងៃ Fábio Silva បានក្លាយជាកីឡាករក្មេងជាងគេបំផុតដែលមិនធ្លាប់មាននៅក្នុងក្រុម Wolves ហើយក៏ជាកីឡាករព័រទុយហ្កាល់វ័យក្មេងជាងគេដែរដែលស៊ុតបញ្ចូលទីបាននៅ Premier League ។
ដូចនេះរូបគេបានបំបែកកំណត់ត្រាដែលជាកម្មសិទ្ធិរបស់ Cristiano Ronaldo ដែលបានស៊ុតឱ្យក្រុម Manchester United កាលពីកីឡាកររបស់ Juventus នាពេលបច្ចុប្បន្នរូបនេះមានអាយុ ១៨ ឆ្នាំនិង ២៦៩ ថ្ងៃ។ Fabio Silva គឺជាអតីតកីឡាកររបស់ FC Porto មុនពេលផ្លាស់មកលេងនៅ អង់គ្លេស ជាមួយក្រុមដែលដឹកនាំដោយលោក Nuno។