
អតីតកីឡាករបាល់ទាត់ឆ្នើមៗដែលបញ្ចប់អាជីព ហើយក្លាយជាគ្រូបង្វឹកនាពេលបច្ចុប្បន្ន
សព្វថ្ងៃវិស័យបាល់ទាត់មានការរីកចំរើនខ្លាំងណាស់ សឹងតែគ្រប់វិស័យទាំងអស់ មិនថាបច្ចេកទេស សំភារៈនិយម ចំណូលរបស់កីឡាករនិងក្លឹប ជាដើម។ ដោយសារការរិកចំរើននេះហើយបានធ្វើអោយក្លឹបទាំងធំទាំងតូចជាច្រើនត្រូវការបុគ្គលមានសមត្ថភាពដើម្បីដឹកនាំក្លឹបអោយទទួលបានជ័យជំនះ។
សូម្បីតែកីឡាករផ្ទាល់នៅពេលដែលបញ្ចប់អាជីពរបស់ខ្លួនហើយក៏ដោយ ក៏ពួកគេនៅតែជាមុខសញ្ញាដ៏សំខាន់សំរាប់ម្ចាស់ក្លឹបនិមួយៗក្នុងការកោះហៅពួកគេអោយបន្តការងារជាគ្រូបង្វឹក រឺក៏ជាគ្រូជំនួយលើផ្នែកណាមួយជាបន្តទៀត។
ថ្ងៃនេះ Admin MSRSPORT និងដកស្រង់កីឡាឆ្នើមៗមួយចំនួនជំនាន់ឆ្នាំ៩០ ដែលបន្តអាជីពជាគ្រូបង្វឹកក្នុងពេលបច្ចុប្បន្ន ពួកគេទាំងនោះមានដូចជា៖
1/ Frank Lampard
អតីតកីឡាករតោខៀវដ៏ជោគជ័យម្នាក់នេះ បញ្ចប់អាជីពបាល់ទាត់នៅក្នុងឆ្នាំ ២០១៦ ក្នុងវ័យ ៣៨ឆ្នាំជាមួយនិងក្លឹបចុងក្រោយរបស់គេគឺ New York City ក្នុងលីកកំពូលរបស់សហរដ្ឋអាមេរិក។ គិតត្រឹមពេលនេះ Lampard កំពុងដឹកនាំចៀមរោមពេជ្រ Derby County ក្នុងក្របខណ្ឌ Championship របស់អង់គ្លេសតាំងពីឆ្នាំ ២០១៨មក។ សរុបការប្រកួតដែលគាត់បានដឹកនាំ ៣៤ប្រកួត ឈ្នះ ១៥ ចាញ់ ៩ និងស្មើរ ១០ប្រកួត។
2/ Gennaro Gattuso
ខ្សែបំរើឆ្នើមជួយអោយ អាសូរី អ៊ីតាលី ឈ្នះពាន World Cup កាលពីឆ្នាំ ២០០៦ បានបញ្ចប់អាជីពបាល់ទាត់ក្នុងប្រទេសស្វីស ជាមួយនិងក្លឹប Sion កាលពីឆ្នាំ ២០១៣។ អតីតកីឡាកររបស់បិសាចក្រហម AC Milan ដែលធ្លាប់ប្រលូកលើសមរភូមិវាលស្មៅព៍ណបៃតងជាង ៦០០ប្រកួត បានចាប់យកអាជីពជាគ្រូបង្វឹកបាល់ទាត់បន្តនៅក្នុងឆ្នាំ ២០១៣ ជាមួយនិងក្លឹប Palermo ហើយរំលងបាន៤ឆ្នាំ បុរសវ័យ៤១ឆ្នាំក៏បានចូលរួមជាមួយក្លឹបសំណប់ AC Milan ក្នុងឆ្នាំ២០១៧។ គិតមកទល់ពេលនេះដឹកនាំបាន ៦៣ប្រកួត ឈ្នះ ៣០ ចាញ់១៨ និងស្មើរ ១៥ប្រកួត។
3/ Thierry Henry
បុរសក្បាលពយជនជាតិបារំាងម្នាក់នេះ ក៏ធ្លាប់ជួយបារាំងឈ្នះពាន World Cup ម្តងកាលពីឆ្នាំ ១៩៩៨។ ក្នុងវ័យ ៣៧ឆ្នាំ Henry បានបញ្ចប់អាជឺពជាមួយក្លឹបចុងក្រោយ New York Red Bull កាលពីឆ្នាំ ២០១៤ ហើយក៏បានប្រលូកចូលការងារជាគ្រូបង្វឹកជាមួយនិងក្រុមជាច្រើន។ អតីតកីឡាកររបស់កាំភ្លើងធំ Arsenal រូបនេះទទួលបានការងារធំមួយគឺដឹកនាំ AS Monoco ក្នុងឆ្នាំ ២០១៨ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ ក៏ត្រូវប្រធានក្លឹបផ្អាកដំណែងវិញក្នុងពេលថ្មីៗនេះ។ អំឡុងពេលដឹកនាំ ២០ប្រកួត បុរវ័យ ៤១ឆ្នាំ ជួយអោយ Monaco ឈ្នះបានតែ ៤ប្រគួតប៉ុណ្ណោះ ស្មើរ ៥ និងចាញ់១១ដង។
4/ Roberto Carlos
សឹងតែមួយពិភពលោកនេះទៅហើយដែលស្គាល់បុរសកំពូលល្បឿនម្នាក់នេះ។ R.Carlos ធ្លាប់សាងស្នាដៃជាច្រើនជាមួយក្រុមជំរើសជាតិ និងក្រុមអាជីព ក្នុងវ័យ៤១ឆ្នាំម្ចាស់ពាន Copa America ២សម័យក៏ដោះស្បែងជើងទុកឈប់លេងបាល់ជាមួយក្លឹបចុងក្រោយក្នុងប្រទេសឥណ្ឌា Delhi Dynamos កាលពីឆ្នាំ២០១៥។ បច្ចុប្បន្នម្ចាស់ពាន World Cup ១សម័យកំពុងដឹកនាំក្រុម Delhi Dynamos នេះផ្ទាល់តែម្តង។
5/ Ryan Giggs
អតីតកីឡាករជំរើសជាតិ វែល រូបនេះលេងអោយតែបិសាចក្រហម Manchester United តែប៉ុណ្ណោះក្នុងអាជីពជាកីឡាករបាល់ទាត់។ ក្រោយចូលនិវត្តកាលពីឆ្នាំ ២០១៤ បុរសវ័យ៤៥ឆ្នាំ បានទទួលការងារដឹកនាំក្រុម ManU បណ្ណោះអាសន្នក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ហើយថ្មីៗនេះកាលពីថ្ងៃទី ១៥ មករា ឆ្នាំ២០១៩ Giggs ត្រូវបានតែងតាំជាគ្រូបង្វឹកក្រុមជំរើសជាតិ Wale តែម្តង។
6/ Steven Gerrard
បច្ចុប្បន្នមានវ័យ ៣៨ឆ្នាំហើយ អតីតកីឡាករ Liverpool ដែលលេងបានជាង៦០០ប្រកួត បានបញ្ចប់អាជីពបាល់ទាត់កាលពីឆ្នាំ ២០១៦ ជាមួយនិងក្លឹប LA Galaxy។ កាលពីដើមឆ្នាំ ២០១៨ Gerrard បានទទួលភារៈកិច្ចដឹកនាំក្លឹបយក្សក្នុងប្រទេស ស្កុតឡែន Ranger។ ក្នុងចំណោម ៣៩ប្រកួតដែលដឹកនាំ មាន១៩ប្រកួតឈ្នះ ៧លើកចាញ់ និងស្មើរ ១៣លើក។
7/ Ole Gunnar Solskjær
អតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United រូបនេះបានបញ្ចប់អាជីពបាល់ទាត់ក្នុងឆ្នាំ ២០០៧ ដោយបានចាប់យកអាជីពជាគ្រូបង្វឹកក្នុងឆ្នាំ ២០១១ ជាមួយក្លឹប Molde ក្នុងប្រទេស ន័រវេស។ បន្តរហូតមកដល់ពេលនេះ Solskjær បានចូលមកដឹកនាមអតីតក្លឹបចាស់ ManU ក្នុងនាមគ្រូបណ្តោះអាសន្ន ដោយកំពុងធ្វើបានល្អមែនទែន ៨ប្រកួតឈ្នះទាំង ៨ប្រកួត។
8/ Zinedine Zidane
វីរៈបុរសបាល់ទាត់បារាំងក៏មានស្នាដៃមិនធម្មតាដែរ នៅជាកីឡាករធ្លាប់ឈ្នះពានជាច្រើនជាមួយក្រុមអាជីព និងជំរើសជាតិ ហើយនៅពេលក្លាយជាគ្រូក៏ឈ្នះពានជាច្រើនទៀត។ ឈប់លេងបាល់កាលពីឆ្នាំ ២០០៦ ជាមួយ Real Madrid បុរសវ័យ ៤៦ឆ្នាំបានទទួលជោគជ័យក្នុងការដឹកនាំអតីតក្លឹបរបស់ខ្លួន ស្តេចស ជាបន្តទៀត។ ក្នុងចំណោម ១៤៩ប្រកួត ទទួលបានជ័យជំនះ ១០៤ប្រកួត ចាញ់ ២៩ប្រកួត និងស្មើរ ១៦លើក ជួយអោយក្លឹបយកបានពាន La Liga 1, UEFA Champions League 3ដងជាប់គ្នា, FIFA Club World Cup 2, និង UEFA Super Cup 2 សម័យ៕