កីឡាកររបស់ Everton Dominic Calvert-Lewin និង Tom Davies ស្លៀកសំលៀកបំពាក់បង្ហាញម៉ូតបែបប្លែកនៅសហរដ្ឋអាមេរិច
(BC-99)
Dominic Calvert-Lewin និង Tom Davies ត្រូវបានមនុស្សម្នាចាប់អារម្មណ៍ជាមួយនិងម៉ូតខោអាវដ៏ចម្លែកដែលពួកគេបានធ្វើការបង្ហាញម៉ូតនាទីក្រុង New York សហរដ្ឋអាមេរិច។
ក្នុងកម្មវិធីបង្ហាញម៉ូតខោអាវ Michael Kors Show អ្នកចូលរួមទស្សនាបានធ្វើការចាប់អារម្មណ៍ទៅលើកីឡាករ Everton ដែលបានស្លៀកពាក់ខោអាវបែបចម្លែកជាពិសេសគឺ Tom Davies ដែលគ្រោងរ៉ូបដេកយប់នៅពីក្រៅព្រមទាំងពាក់ស្បែកជើងកែងមុខស្រួចរបស់គុយបាពណ៌ស្វាយយ៉ាងស្រស់ឆើតនិងទាក់ទាញភ្នែក។
រីឯកីឡាករដែលចូលចិត្តម៉ូតសំលៀកបំពាក់ប្លែកៗ Calvert-Lewin ក៏បានគ្រោងម៉ូតសម្លៀកបំពាក់ដែលមើលទៅដូចជាពីធីករទូរទស្សនាសម័យឆ្នាំ១៩៨០ដែលមើលទៅធ្វើអោយរូបគេស្រស់សង្ហានិងមើលទៅដូចជាជនជាតិនៅដើមបូព៌ាបើផ្អែកទៅទម្រង់មុខនិងពណ៌សម្បុរ។
មិត្តរួមក្រុមទាំងគូនេះបានសំរេចចិត្តយកពេលវេលាដែលឈប់សម្រាកនៅរដូវរងារមកធ្វើការបន្ថែមនៅ Big Apple ដែលនេះគឺជាអ្វីដែលពួកគេបានសម្រេចចិត្តផ្ទាល់។
ថ្វីត្បិតតែមើលទៅឃើញថាអ្នកទាំងពីរបានស្លៀកពាក់ខោអាវម៉ូតបែបចម្លែកយ៉ាងណាក្តី តែបើតាមការបង្ហើបអោយដឹងពីក្រុមការងារបានអោយដឹងថាឈុតនីមួយៗដែលពួកគេបានស្លៀកក្នុងកម្មវិធីបង្ហាញម៉ូតនេះមានតម្លៃដល់ទៅជាង ពីរពាន់ ដុល្លារអាមេរិចឯណោះ!។