សាលាបាល់ទាត់អន្តរជាតិប្រេស៊ីល BIFA ដំបូងគេបង្អស់នៅកម្ពុជា សម្ពោធជាផ្លូវការដោយក្រុមហ៊ុនរៀលលាននែរគ្រុប
ពិតជាអស្ចារ្យខ្លាំងណាស់ដែលកម្ពុជាបានបើកដំណើរការ សាលាបាល់ទាត់អន្តរជាតិប្រេស៊ីល នៅកម្ពុជា ហៅកាត់ថា BIFA Cambodia ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ខែកុម្ភៈនេះ។ BIFA ជាសាលាបាល់ទាត់អន្តរជាតិប្រេស៊ីលអាជីពដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលបាល់ទាត់កម្រិតខ្ពស់ សម្រាប់សិស្សដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ។ BIFA ប្រមូលផ្តុំដោយគ្រូបង្វឹក ជាអ្នកជំនាញ និងជាអតីតកីឡាករល្បីៗមកពីប្រេស៊ីល។
លោក គុយ ប៉ាន់ឆ័យ អគ្គនិយកក្រុមហ៊ុនរៀលលាននែរគ្រុបបានឱ្យដឹងថាសាលាបាល់ទាត់នេះបង្កើតទ្បើងដើម្បីរួមចំណែកជួយឲ្យវិស័យបាល់ទាត់ នៅកម្ពុជាកាន់តែមានភាពរីកចម្រើន ជួយបង្កើនមុខមាត់ប្រទេសកម្ពុជាលើឆាកកីឡាអន្តរជាតិស្របទៅតាមស្តង់ដារអន្តរជាតិ យ៉ាងពិតប្រាកដ ពិសេសជាងនេះទៀតយុវកីទ្បាករនិងទទួលបានឱកាសដោះដូរកីទ្បាករជាតិនិងអន្តរជាតិ ។ ចំណែកឯ រៀលលាននែរគ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកទីមួយ ដែលបានអញ្ជើញកីឡាករលំដាប់ពិភពលោក Roberto Carlos មកកាន់ទឹកដីនៃប្រទេសកម្ពុជា។ រៀលលាននែរ មិនត្រឹតតែផ្តោតលើវិស័យកីឡាតែមួយមុខនោះទេ តែក៏ផ្តោតសំខាន់ទៅលើវិស័យផ្សេងៗទៀតផងដែរ មានដូចជា ការវិនិយោគលើវិស័យអចលនទ្រព្យ ការអប់រំ សុខភាព អាហារនិងភេសជ្ជៈ និងការរៀបចំឯកសារ និងទម្រង់បែបបទរបស់ផលិតផល និងម៉ាកល្បីៗផងដែរ៕