
អីយ៉ាស់ !Arsenal សំលឹងឃើញខ្សែប្រយុទ្ធធ្លាប់ប៉ះទង្គិចច្រើនជាមួយក្លឹបយកមកចូលរួម
ក្លឹប arsenal កំពុងចាប់ចាប់ឪកាសមួយដើម្បីនាំយកអតីតខ្សែប្រយុទ្ធ Chelsea គឺ Diego Costa ដែលពេលនេះគេជាកីឡាករដែលមិនទាន់មានក្លឹបលេងបន្ទាប់ពីចាកចេញពីក្លឹប Atletico Mineiro។
ដំណឹងនេះស្ដាប់ទៅហាក់ដូចជាភ្ញាក់ផ្អើលព្រោះ Costa ធ្លាប់ប៉ះទង្គិចគ្នាច្រើនជាមួយ Arsenal អំឡុងប្រកបអាជីពក្នុងប្រទេសអង់គ្លេស តែលោក Arteta ត្រូវតែនាំយកខ្សែប្រយុទ្ធថ្មីព្រោះគេជាខ្សែប្រយុទ្ធល្អមួយដើម្បី ជំនួស Aubameyang នឹង Lacazette នាពេលបច្ចុប្បន្ន ។
ក្រោពីនោះ Diego Costa កាំភ្លើងធំ Arsenal ក៏ត្រៀមខ្សែប្រយុទ្ធ Dusan Vlahovic របស់ Fiorentina ផងដែរដើម្បីនាំចូលនាទីផ្សាដោះដូរនេះ។ យ៉ាងណាមិញ Diego Costa ពេលនេះនៅមានជម្រើសថាគេគួរផ្លាស់មកក្លឹបណា ខណៈក្លឹបក្នុងប្រទេសប្រេស៊ីលគឺ Corinthians ក៏ចាប់អារម្មណ៍រូបគេទៅចូលរួមផងដែរ៕
អត្តបទ៖ Monsoon