អេលីត សាន់ បានវិលមកហ្វឹកហាត់នៅក្លិប ប៉ែន កាក់ គុនខ្មែរវិញហើយ
ក្រោយពីគ្រូបង្ហាត់លោក ស៊ន អេលីត បានដាក់ពិន័យមិនអោយឡើងសង្វៀនទាក់ទងទៅនឹងការមិនគោរពវិន័យក្នុងក្លិប ពេលនេះ អេលីត សាន់ បានវិលមកហ្វឹកហាត់នៅក្លិប ប៉ែន កាក់ គុនខ្មែរវិញហើយ បន្ទាប់ពីព្រមទទួលយកកំហុសរបស់ខ្លួន ។
តាមការបញ្ជាក់របស់លោក ស៊ន អេលីត បានអោយ MSR SPORT ដឹងថា កូនសិស្សរបស់លោកពិតជាបានវិលមកហ្វឹកហាត់ធម្មតាវិញប្រាកដមែន ហើយរូបគេក៏បានសុំទោសចំពោះកំហុសរបស់ខ្លួនផងដែរ ។ ការវិលមកវិញនេះអ្នកប្រដាល់ខេត្តកំពត នឹងមានឈ្មោះប្រកួត នាខែ មីនា ខាងមុខផងដែរ ។ ចំណែក អេលីត សាន់ ផ្ទាល់ក៏បានបង្ហាញការតាំងចិត្តប្រឹងប្រែងហ្វឹកហាត់ដើម្បីឡើងប្រកួតសារជាថ្មីផងដែរ ។
សូមបញ្ចាក់ថា អេលីត សាន់ ជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលមានអ្នកគាំទ្រចូលចិត្តនិងគាំទ្រច្រើន ចំពោះការប្រកួតរបស់គេនាពេល កន្លងមកតាមរយៈការមិនចេះក្លាចដែគូ និងតស៊ូលើសង្វៀន ។ បើមិនមានការប្រែប្រួលនោះទេរូបគេអាចនឹងឡើងសង្វៀននាថ្ងៃទី ២២ ខែ មិនា តទៅ ៕