លោកគ្រូ មាស សុខគ្រី ប្រាប់មូលហេតុដែលកីឡាករតែងតែមានរបួសរឺបាក់ដៃបាក់ជើង
ការប្រកួតជាប់គ្នាជារៀងរាល់សប្តាហ៍ពេកក៏មិនល្អដែរ វាអាចបណ្តាលឲ្យកីឡាករមួយចំនួនមានគ្រោះថ្នាក់បាក់ដៃបាក់ជើង ដោយសារពួកគេទាំងនោះហ្វឹកហាត់តិចប្រកួតច្រើន នេះបើយោងតាមការលើកឡើងរបស់លោក មាស សុខគ្រី គ្រូសាលាគុនតាព្រហ្មមានជ័យ។លោកគ្រូបានរៀបរាប់បន្ថែមទៀតថា សម្រាប់កូនសិស្សរបស់លោកគ្រូផ្ទាល់ភាគច្រើន២សប្តាហ៌ទើបឪ្យប្រកួតម្តង តែប្រសិនបើផ្តួលឲ្យដៃគូសន្លប់លឿនលោកនឹងអនុញ្ញាតអោយប្រកួតជាប់គ្នាបាន។
មួយរយៈនេះលោកក៏យល់ឃើញថា កីឡាករគុនខ្មែររបស់យើងភាគច្រើនតែងតែមានបញ្ហារបួស ឬក៏បាក់ដៃបាក់ជើង ទាំងនេះក៏ដោយសារតែពួកគេប្រកួតជាប់គ្នាសឹងតែជាងរៀងរាល់សប្តាហ៌ពេក ដែលជាហេតុធ្វើឲ្យរាងកាយមិនអាចស៊ូទ្រាំបាន ដោយសារតែពួកគេហ្វឹកហាត់បានតិចប្រកួតច្រើន។
លោកគ្រូប្រចាំសាលាគុនតាព្រហ្មមានជ័យ ក៏សំណូមពរដល់បណ្តាសាលាគុននានាឲ្យមានការគិតគូដល់រឿងនេះផង ពិសេសគឺសិស្សគុនខ្មែរ ព្រោះថាបើដាក់ឈ្មោះឲ្យពួកគេប្រកួត កីឡាករនឹងប្រកួតហើយគឺដើម្បីតែលុយ ចឹងពេលខ្លះកុំគិតឃើញតែលុយពេកត្រូវគិតគូដល់សិស្សខ្លួនឯងផង៕
-មានវីដេអូ លោកគ្រូ មាស សុខគ្រី៖
-សកម្មភាពលោកគ្រូ មាស សុខគ្រី បង្ហាត់ ហ៊ីម សេរី៖