តោះវិភាគក្បាច់ប្រយុទ្ធរវាង បាង កាយ៉ាក និង ផាន់ផាយ៉ាក តើនរណាល្អជាង?
ក្រោយពីបរាជ័យដោយសន្លប់ និង បោះបង់ការប្រកួត២លើកជាប់គ្នា ឥឡូវនេះអ្នកប្រដាល់គុនខ្មែរ បាង កាយ៉ាក មានឈ្មោះប្រកួតអន្តរជាតិឡើងវិញសារជាថ្មីម្តងទៀតហើយ ដោយត្រូវមានភារកិច្ចប្រកួតជាមួយកីឡាករថៃ ផាន់ផាយ៉ាក់ ខូកសាង៉ាយ ក្នុងសង្វៀន ជើងឯកប្រដាល់លេខ១គូបូតា របស់ស្ថានីយ៍ទូរទស្សន៍ BTV នាថ្ងៃសុក្រ ទី ២៦ ខែកក្តដា ឆ្នាំ២០១៩ ខាងមុខនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា កីឡាករគុនខ្មែរ បាង កាយ៉ាក មិនដែលមានប្រវត្តិជួបជាមួយកីឡាករថៃរូបនេះ ម្តងណាងឡើយ ហើយបើនិយាយអំពីស្នៀតប្រយុទ្ធវិញគឺម្នាក់មួយបែប មានន័យថា កាយ៉ាក ល្អចូលវ៉ៃបុក និង ប្រើកែងវែងបានល្អ ខណៈដែល ផាន់ផាយ៉ាក់ ជាកីឡាករថៃល្អប្រើដៃ និង ទាត់បានល្អ។ សម្រាប់ការប្រកួតកន្លងមករបស់កីឡាករថៃម្នាក់នេះជាមួយ លន បញ្ញា និង ឃីម ឌីម៉ាដោយភាគច្រើនយើងសង្កេតឃើញថា រូបគេរៀងញញើតនិងកែងដ៏មុតស្រួចរបស់ខ្មែរ មានន័យថា សម្រាប់ការប្រកួងថ្ងៃខាងមុននេះបើកីឡាករ បាង កាយ៉ាក អាចប្រើកែងវែងនឹងជិតបានល្អ គឺមានភាគរយឈ្នះច្រើន តែបើចូលវ៉ៃដូរដៃជាមួយកីឡាករថៃនេះវិញអាចរាងពិបាកបន្តិចព្រោះគេល្អដៃនិងទាត់។ ដូចនេះរងចាំទស្សនាទាំងអស់គ្នានៅថ្ងៃសុក្រខាងមុននេះ ថាតើនរណាជាអ្នកទទួលបានជ័យជំនៈ៕