ប្រសិនបើ សុខ សាវិន បានឡើងទៅវគ្គពាក់កណ្តាលព្រ័ត្រ នឹងទទួលបានវត្ថុស័ក្តិសិទ្ធ ពីបុរសម្នាក់
សុខ សាវិន និង លី ភា សុទ្ធតែផ្តួលឲ្យដៃគូសន្លប់នៅក្នុងទឹកទី២ដូចគ្នា ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ ស្របពេលដែលពិន្ទុកីឡាករគុនខ្មែរទាំង២ដូចគ្នា និងឈ្នះចាញ់ដូចគ្នាផងដែរ ពោលគឺ សុខ សាវិន និង លីភា មាន៨ពិន្ទុដូចគ្នា ហើយកីឡាករទាំង២ក៏មិនទាន់ដឹងច្បាស់ថា តើនរណាជាអ្នកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ? ដោយរង់ចាំមើលការប្រកួតរបស់កីឡាករ សួន ចាន់នី នៅសប្តាហ៍ក្រោយនេះសិន ព្រោះថា បើចុងសប្តាហ៍នេះ សួន ចាន់នី ប្រកួតឈ្នះកីឡាករ វិថៈយ៉ាក់យុទ្ធ, ចាន់នី នឹងឡើងទៅកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ តែរវាង លី ភា និង សុខ សាវិន ត្រូវមានតែម្នាក់គត់ដែលនឹងឡើងទៅវគ្គមួយនេះដូចគ្នា ដោយរង់ចាំតាមដានទាំងអស់គ្នាជាបន្តទៀត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ស្របពេលនៃជ័យជំនះរបស់កីឡាករឆ្មារសគុនខ្មែរកាលពីថ្ងៃម្សិលមិញនេះដែរ មានអ្នកគាំទ្រម្នាក់ដែលមានឈ្មោះ Facebook ថា (អ្នកអភិរក្ស វត្ថុស័ក្តសិទ្ធិ) បានសរសេរថា ៉ លោកនឹងផ្តល់ជូននូវវត្ថុស័ក្តិសិទ្ធមួយទៅឲ្យកីឡាករ សុខ សាវិន ប្រសិនបើកីឡាកររូបនេះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វត្ថុស័ក្តនោះគឺ ខ្សែកប្រាក់បូករួមជាមួយនិងព្រះអង្គផ្ទាមារ ដែលសាងមកពីដើមខ្លឹមរកាខ្មៅ ទុកជូនប្អូនប្រុសឡើងប្រកួត ៉ ។
សូមបញ្ជាក់ថា ចុងសប្តាហ៍ថ្ងៃអាទិត្យនេះ ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ កីឡាករ សួន ចាន់នី នឹងប្រកួតជំទី៤ជាមួយកីឡាករថៃ វិថៈយ៉ាក់យុទ្ធ និង ឃីម បូរ៉ា ប្រកួតបង្រ្គប់កិច្ចជាមួយ ទួនប៉េ៕