យ៉េន ឌីណា ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវរដូវកាលទី១០ ស្របពេលដែល ពុយ វណ្ណៈ ទទួលបានចំណាត់ថ្នាក់លេខ៣
ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ ខារ៉ាបាវ នៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ វគ្គផ្តាច់ព្រ័ត្ររវាងគុនខ្មែរ យ៉េន ឌីណា និង កុលាប ដាំ ទីបំផុតម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវ រដូវលកាលទី១០ បានមកលើកីឡាករគុនខ្មែរ យ៉េន ឌីណា បន្ទាប់ពីប្រកួតឈ្នះកីឡាករថៃ កូឡាប ដាំ។
គួររំលឹកផងដែរថា យ៉េន ឌីណា ធ្លាប់បាននិយាយមុខការប្រកួតថា៖ រូបគេនឹងប្រឹងអោយអស់ពីសមត្ថភាពដើម្បីដណ្តើមខ្សែក្រវាត់និងថវិកាជូនប្រពន្ធជាទីស្រលាញ់របស់ខ្លួនដើម្បីយកប្រើប្រាស់សម្រាប់ជីវភាពរបស់ពួកគេដែលទើបរៀបការហើយជិតមួយឆ្នាំមកនេះ ទីបំផុតរូបគេអាចធ្វើបានមែន។ ចំពោះម្ចាស់ខ្សែក្រវ៉ាត់ ខារ៉ាបាវ នាពេលនេះលេខ១ទទួលបានខ្សែក្រវ៉ាត់១ព្រមទាំងថវិកាចំនួន១៦លានរៀល ស្របពេលដែល ពុយ វណ្ណៈ ទទួលបានចំនួនចំណាត់លេខ៣ បន្ទាប់ពីប្រកួតឈ្នះពិន្ទុកីឡាករថៃ លំ លេង៕