ជនជាតិថៃចូលមើល Free សម្រាប់ការប្រកួតរបស់ ប៊ូខាវ នាល្ងាចនេះ
កំពូលស្តេចប្រដាល់គុនថៃ ប៊ូខាវ ដែលមានដើមកំណើតក្នុងខេត្តសុរិន្ទ នឹងត្រូវបង្ហាញវត្តមានឡើងប្រកួតជាមួយអ្នកប្រដាល់ជនជាតិ ណតវេយ Nick Lass ដែលជាអ្នកប្រដាល់ជង្គង់វែង។
សម្រាប់ព្រឹត្តិការ All Fight Stare លើកទី៧នេះ គេធ្វើឡើងនៅខេត្តភូកេតប្រទេសថៃ ដែលការប្រកួតនឹងចាប់នៅវេលាម៉ោង៧ល្ងាចថ្ងៃអាទិត្យនេះ ខណះដែល ប៊ូខាង និង Nick Lass ប្រកួតនៅគូឯកក្នុងប្រភេទទំងន់៧០គីឡូក្រាម។ ក្រៅពីគូនេះ ក៏មានការប្រកួតគូផ្សេងៗទៀតជាលក្ខណមិត្តភាពអន្តរជាតិ ពិសេសគឹកីឡាករដែលមកពីក្លឹបថៃហ្គឺមួយថៃក៏មានវត្តមានប្រកួតនៅក្នុងសង្វៀននេះផងដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការ All Fight Stare លើកទី៧នេះគឺមិនមានធ្វើការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៏ណាមួយឡើយ តែសម្រាប់រូបភាពប្រកួតទាំងស្រុកគេនឹងចាក់ផ្សាយឡើងវិញប៉ុស្តិ៍ Fox Sport នូវសប្តាហ៍ក្រោយ ហើយអ្វីដែលពិសេសជាងនេះទៀតគឺជនជាតិថៃ ចូលទស្សនាដោយសេរី តែសំបុត្រមានលក់សម្រាប់ជនជាតិបរទេស៕