ឃុន ឌីម៉ា ផ្តួលជើងខ្លាំងថៃ ផាន់ ផាយ៉ាក់ ល្បីតម្លៃខ្លួនថ្លៃត្រឹមទឹកទី៣
នាគខ្មៅ ឃុន ឌីម៉ា នៅតែធ្វើបានល្អក្នងការប្រកួតរបស់គេបន្ទាប់ពីផ្តួលអតីតតារា Thai Fight ដែលមកប្រកួតនៅស្រុកខ្មែរជាលើកទីមួយ ផាន់ ផាយ៉ាក់ អោយបោះបង់ការប្រកួតត្រឹមទឹកទី៣នាព្រឹកថ្ងៃអាទិត្យ ទី ២៧ នេះនាសង្វៀន អាស៊ីអាគ្នេយ៍ ។ ផាន់ ផានយ៉ាក់ នេះមុនមកប្រកួតមានដំណឹងពីអ្នកដឹកនាំកីឡាករថៃ មកថាមានតម្លៃខ្លួនថ្លៃជាងកីឡាករថៃដែលមកប្រកួតនៅស្រុកខ្មែរកន្លងមកពោលប្រហែល ៣ពាន់ដុល្លារឯណោះ ពីព្រោះរូបគេជាជើងខ្លាំងមានសមត្ថភាពខ្ពស់ហើយបទពិសោធច្រើន ប៉ុន្តែនូវតែមិនអាចធ្វើអ្វីបានទៅលើម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គិតចាប់តាំងពីចាញ់ មៃសុទ្ធ ប៉េឡេបុរីរ៉ាំ កាលពីខែ កុម្ភៈ ឆ្នាំ ២០១៨ កន្លងមកមិនទាន់មានកីឡាករបរទេសណាអាចយកឈ្នះកីឡាករ ឃុន ឌីម៉ា បានឡើយ ទោះបីមានជើងខ្លាំងថៃជាច្រើនចង់បំបាក់រូបគេ ក៏ដោយ ៕