ឃីម បូរ៉ា ៖ ក្បាច់ខ្ញុំត្រូវសម្រាប់ស៊ីហ្គេម ប៉ុន្តែត្រូវពង្រឹងបន្ថែម ( វីដីអូ-Video )
ឃីម បូរ៉ា បង្ហើបក្បាច់ត្រូវពង្រឹងបន្ថែម បន្ទាប់ពីបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិគុនខ្មែរ សម្រាប់ត្រៀមចេញទៅប្រកួតស៊ីហ្គេម ឆ្នាំ ២០២១ ដែលរៀបចំឡើងនៅប្រទេស វៀតណាម អំឡុងខែ វិច្ឆិកា ខាងមុខនេះ ។
ប្អូនប្រុសម្ចាស់មេដាយមាស ឃីម ឌីម៉ា បានប្រាប់ MSR SPORT ថា ការប្រកួតកន្លងមកនៅស៊ីហ្គេម គេប្រើទាត់និងកណ្តាប់ដៃ ច្រើនសម្រាប់រកពិន្ទុ ហើយមិនអោយអោបច្រើន នោះទេ ។ ការចេញដៃ និងទាត់ ជាក្បាច់ដែលខ្ញុំចូលចិត្តប្រើ ហើយខ្ញុំខ្សោយអោប និងជង្គង់ ដូចនេះជារឿងល្អដែរ សម្រាប់ខ្ញុំ ។ អ្វីដែលត្រូវបន្ថែមសម្រាប់ខ្ញុំគឺកម្លាំង ។
សូមបញ្ជាក់ថា ឃីម បូរ៉ា ជាម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ ២០២០ ហើយរូបគេបានជាប់ជម្រើសជាតិគុនខ្មែរប្រភេទទម្ងន់ ៦០ គីឡូក្រាមដែលត្រូវប្រមូលផ្តុំហ្ចឹកហាត់ក្នុងខែ មិនា នេះ ជាមួយបេក្ខភាពផ្សេងៗ ដែលមានឪពុករបស់គេ ហេង ប៊ុនឃីម ផ្ទាល់ជាគ្រូបង្គោល ៕