បើ រឿង សោភ័ណ្ឌ យល់ព្រមរឿងពីរយ៉ាង លោក ហ៊ុន ចាន់រាជ នឹងយកទៅប្រកួតនៅ ONE
លោកគ្រូ ហ៊ុន ចាន់រាជ ម្ចាស់ក្លឹប Cambodia Top Team មានបំណងចង់យកអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ទៅប្រកួតនៅក្នុងកម្មវិធី ONE នេះបើយោងតាមការនិយាយផ្ទាល់នៅលើ Page ផ្លូវការរបស់លោក។ ជាមួយគ្នានោះក៏ត្រូវមានលក្ខណមួយចំនួនដែលអ្នកប្រដាល់កណ្តាប់ដៃភ្លើង ជើងរន្ទះ ត្រូវយល់ព្រមជាមួយគ្នាដែរ នោះគឺមុននឹងទៅប្រកួតនៅកម្មវិធី ONE លោកគ្រូតម្រូវឲ្យ រឿង សោភ័ណ្ឌ ត្រូវមកហ្វឹកហាត់កន្លែងលោកចំនួន១ខែ ដើម្បីបង្កើនសន្ទុះក៏ដូចជាត្រូវស្គាល់លក្ខណមួយចំនួនរបស់កម្មវិធី មួយវិញទៀត រឿង សោភ័ណ្ឌ ត្រូវសម្រក់គីឡូឲ្យមកសល់ត្រឹម៦៥ ព្រោះលោក ហ៊ុន ចាន់រាជ យល់ឃើញថា ប្រសិនបើអ្នកប្រដាល់គុនខ្មែររូបនេះពិតជាអាចសម្រក់គីឡូមកត្រឹម៦៥មែន នោះនឹងគ្មានអ្នកណាអាចប្រកួតឈ្នះបានឡើយ ដោយយោងទៅលើរបៀបប្រកួតរបស់ សោភ័ណ្ឌ ហើយក្បាច់វ៉ៃរបស់កីឡាកររូបនេះទៀតសោតក៏ត្រូវនឹងទំរង់ដែល ONE ចង់បាននោះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
តែទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ឃើញការឆ្លើយតបពីសំណាក់ រឿង សោភ័ណ្ឌ ថានឹងយល់ព្រមទៅប្រកួតនៅ ONE រឺក៏ព្រមសម្រក់គីឡូនោះឡើយ។ បើតាមគំនិត admin ផ្ទាល់ ការទៅប្រកួតនៅ ONE រឿង សោភ័ណ្ឌ ច្បាស់ជាយល់ព្រម តែរឿងធ្វើគីឡូមកត្រឹម៦៥នោះប្រហែលជាពិបាកបន្តិច ព្រោះថាគ្រាដែលអ្នកប្រដាល់គុនខ្មែររូបនេះទៅប្រកួតនៅភូមា ក៏ជួបនឹងបញ្ហាសម្រក់គីឡូនេះផងដែរ៕