ក្លិបប្រដាល់មួយនៅបារាំងចង់បានកីឡាករគុនខ្មែរទៅបង្ហាត់
ក្លិបប្រដាល់ Veera Boxing Gym នៅទីក្រុង បុកដូ ប្រទេសបារាំងដែលមានម្ចាស់ជាអតីតអ្នក ប្រដាល់គុនខ្មែររស់នៅប្រទេសបារាំងលោក Albert Veera Chey Loum គ្រោងនឹងនាំកីឡាករគុនខ្មែរ ណាម្នាក់ដើម្បីទៅបង្ហាត់គុនខ្មែរនៅក្លិបរបស់លោក ។
អតីតអ្នកប្រដាល់គុនខ្មែរម្ចាស់ខ្សែក្រវាត់១៤គ្រឿនបានប្រាប់មកកាន់ MSR ថាក្លិបរបស់លោកបច្ចុប្បន្ន បានបង្ហាត់គុនខ្មែរ និង មួយថៃ ដល់សិស្សជាច្រើនដែលពួកគេអាចចេញប្រកួតបានផងដែរ ហើយ ដើម្បីផ្សព្វផ្សាយគុនខ្មែរបានកាន់តែខ្លាំងលោកគ្រោងនាំគ្រូបង្ហាត់គុនខ្មែរដែលជាកីឡាកររឺអតីត កីឡាករគុនខ្មែរទៅបង្ហាត់ប្រចាំក្លិបរបស់លោកហើយលោកនឹងមកប្រទេសកំណើតក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះដើម្បីស្វែងរកនិងស្នើសុំផងដែរ ។
វិរៈ ជាអ្នកប្រដាល់គុនខ្មែរម្នាក់ធ្លាប់ចេញទៅប្រកួតនៅប្រទេសជាច្រើនដូចជា ៖បារាំង , អង់គ្លេង , អាឡឺម៉ង់ , អ៊ីតាលី , អេស្ប៉ាញ , ព័រទុយហ្គាល់ , ឡាចជ្វា , ប៊ុលហ្គារី , ថៃ និង ខ្មែរ (ខេត្តបាត់ដំបង)។ ប្រវិត្តនៃការប្រកួត ៧០ ដង ឈ្នះ ៦២ ចាញ់ ៨ និង ផ្តួលគួប្រកួតអោយសន្លប់ ២៣ ដង ។ ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក ៣ ដង ខ្សែក្រវាត់ទ្វីបអឺរ៉ុប ៣ ដង ខ្សែក្រវាត់ក្នុងប្រទេសបារាំង ៨ ដង និង ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេសថៃ ផងដែរ ។
Albert Veera Chey Loum បានបញ្ចប់អាជីពឡើងសង្វៀននៅឆ្នាំ២០១៤ ដោយបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួន ឈ្មោះ Veera Boxing Gym នៅទីក្រុង បុកដូ ប្រទេសបារាំង ៕