តើគុនខ្មែររូបណាជាអ្នកជួប ហ្វុនលួង បន្តទៀត?
អ្នកប្រដាល់ថៃ ហ្វុនលួង នៅតែរក្សាកំណត់ប្រកួតមិនដែលចាញ់ក្នុងទឹកដីកម្ពុជា បន្ទាប់ពីនៅព្រឹកថ្ងៃនេះគេ បានយកយកឈ្នះជើងខ្លាំងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ដោយពិន្ទុក្រោយប្រកួតពេញ៥ទឹកនាសង្វៀន CBS ក្នុងកម្មវិធី កម្ពុជាសង្វៀនគុនខ្មែរ ។ អ្នកប្រដាល់ខេត្តបុរីរម្យនេះមកប្រកួតស្រុកខ្មែរមិនដែលចាញ់នោះទេដោយធ្លាប់ឈ្នះ ឃុន ឌីម៉ា ផល សោភ័ណ្ឌ ផាន់ គ្រាន់ ឡុង សំណាង ឌុម កែវដា និងចុងក្រោយ ឡៅ ចិត្រា នេះ ៕