នាគខ្មៅ ឃុន ឌីម៉ា បានសម្រេចបួសជាព្រះសង្ឃ
ម្ចាស់មេដាយមានស៊ីហ្គេមគុនខ្មែរឆ្នាំ២០១៧ ឃុន ឌីម៉ា បានសម្រេចបួសជាព្រះសង្ឃហើយនាព្រឹកថ្ងៃពុធ ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះនាវត្ត ភ្នំបាក់លើ ស្ថិតនៅស្រុកកំណើតរបស់គេ ក្នុងខេត្តបន្ទាយមានជ័យ ។ តាមការបញ្ជាក់ពីក្រុមគ្រួសាររបស់ជើងខ្លាំងគុនខ្មែររូបនេះថា ឌីម៉ា បួសប្រហែល១០ថ្ងៃប៉ុណ្ណោះដើម្បីសងគុណឪពុកម្តាយ ក្នុងគ្រាដែលរូបគេមិនអាចធ្វើអ្វីបានដោយសាររបួសជើង ។ ចំពោះរបួសជើងដែលបានវះកាត់ហើយនោះប្អូនប្រុសរបស់គេ ឃីម បូរ៉ា បានអោយដឹងថា មិនទាន់ដើរបាន១០០ភាគរយនោះទេ ពោលនៅប្រើឈើច្រត់ជាជំនួយតែប៉ុណ្ណោះ ។
គួររំលឹកផងដែរថា ម្ចាស់ខ្សែក្រវាត់គោជល់វគ្គ៧ បានវះកាត់សរសៃជង្គង់កាលពីខែអំឡុងខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនៅប្រទេសថៃ ហើយរូបគេមិនទាន់ច្បាស់ថាអាចវិលមកប្រឡូកក្នុងវិស័យគុនខ្មែរបានដែររឺទេ ៕

ឃុន ឌីម៉ា