
ក្រុមអ្នកគាំទ្របាល់ទាត់ដ៏គ្រោះថ្នាក់ទាំង10នៅលើពិភពលោក
(BC-99)
បាល់ទាត់គឺជាប្រភេទកីឡាដ៏ពេញនិយមបំផុត និងមានអ្នកទស្សនាគាំទ្រច្រើនបំផុតនៅលើពិភពលោក!
បាល់ទាត់ក៏ជាប្រភេទកីឡាដែលមានច្រើនម៉ឺនក្រុមអាជីពផងដែរនៅក្នុងពិភពលោក។ ហើយវាក៏ជាប្រភេទកីឡាដែលមានក្រុមអ្នកគាំទ្រតែងតែមានការប៉ះទង្គិចគ្នាផដែរ។ តទៅនេះខ្ញុំបាទសូមលើកយកក្រុមអ្នកគាំទ្រក្លិបបាល់ទាត់ដែលគ្រោះថ្នាក់ចំនួន១០យកមកជំរាបជូនដូចតទៅ៖
10- AS Roma
ទីក្រុងរ៉ូមតែងតែក្លាយជាបន្ទាយមួយរបស់អ្នកគាំទ្រចចក Roma ធ្វើការប៉ះទង្គិចទៅលើក្រុមអ្នកគាំទ្រគូប្រកួត។ ជាក់ស្តែងនៅពេលដែលក្រុមហង្សក្រហម Liverpool បានទៅលេងនៅឯ Stadio Olimpico ក្នុងក្របខ័ណ្ឌ UEFA Cup កាលពីឆ្នាំ 2001 ស្រាប់តែក្រុមអ្នកគាំទ្រ Roma ultras បានវាយប្រហារទៅលើក្រុមអ្នកគាំទ្រខាងភ្ញៀវដែលបង្ករជាភាពវឹកវរក្រៃលែង។ មិនមានតែអ្នកគាំទ្រ Liverpool ទេដែលទទួលនូវរសជាតិរត់ផាស់ក្រញ៉ាំបែបនេះ សូម្បីតែអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United និង Middlesbrough សុទ្ធតែទទួលបាននូវភាពភ័យបាក់ស្បាតនេះដែរនៅឆ្នាំ 2006 និង 2007
09-Sparta Prague (Chzech)
ក្រុមអ្នកគាំទ្រក្លិបបាល់ទាត់មួយនេះតែងតែបង្ករការប៉ះទង្គិចគ្នាដោយហិង្សាជារឿយៗ ហើយវាក៏បានក្លាយជារឿងប្រវត្តិសាស្ត្រមួយផងដែរពេលដែលពួកគេបានបង្ករជាជម្លោះជាមួយអ្នកគាំទ្រ ប្រជែងរួមក្រុងតែមួយគឺ SK Slavia Prague ។ ឥរិយាបថកោងកាចររបស់ពួកគេថែមទាំងបណ្តាលអោយម្ចាស់ភាគហ៊ុនក្លិប George Foulkes ទទួលររបួសដោយគាត់ត្រូវបានគេបោកផ្ទប់ដីនិងទាត់ធាក់ក្បាលគាត់ផងដែរកាលពីឆ្នាំ២០០៦។
08-FC Barcelona

Barcelona ជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងពានរង្វាន់និងភាពជោគជ័យរបស់ Lionel Messi ប៉ុន្តែពួកគេក៏មានប្រវត្តិសាស្ត្រនៃអំពើហិង្សារបស់អ្នកគាំទ្រផងដែរ។ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1980 ក្រុមអ្នកគាំទ្រដែលគេហៅថា Boixos Nois (បកប្រែថា ‘The Crazy Boys’) ដែលជាក្រុមទាមទារបំបែកខ្លួនអំបូរ កាតាឡាន់។ ពួកគេបានបង្ករជាបញ្ហាធំមួយនៅឆ្នាំ 1991 នៅពេលដែលអ្នកគាំទ្រ Barcelona ម្នាក់បានចាក់អ្នកគាំទ្រក្រុម អេស្ប៉ាញញ៉ុលមួយរូបអោយបាត់បង់ជីវិត។ ក្រុមអ្នកគាំទ្រក្នុងហេតុការនេះត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅ Camp Nou ទៀតឡើយ។
07-Milwall
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

Millwall ត្រូវបានគេនិយាយថាជាក្លិបដែលសំបូរដោយអ្នកគាំទ្របែបអ្នកលេង និងបានបន្លំយក បាល់ទាត់ជាខែលក្នុងការបង្ករជម្លោះ។ ជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលនៅក្នុងដៃរបស់ពកគេ មិនថា ដបរហូតដល់គ្រាប់បែកផ្សែង ត្រូវបានគេយកធ្វើជាអាវុធគប់សំដៅទៅលើអ្នកគាំទ្រក្រុមប្រជែង។ បន្ទាប់ពីការបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play off ដោយ Birmingham City កាលពីឆ្នាំ 2002 ក្រុមអ្នកគាំទ្រ Millwall បានបញ្ចេញកំហឹងរបស់ពួកគេទៅលើអ្នកគាំទ្រ Birmingham ដែលបង្ករអោយមានអ្នករងរបួសយ៉ាងរណូករណែល ដែលសូម្បីប៉ូលីសចំនួន 47 នាក់និងសេះប៉ូលិសចំនួន 24 ក្បាលក៏បានរងរបួសនៅព្រិត្តិការណ៍នេះដែរ។
06- Partizan Belgrade(Serbie)

ទីក្រុងបែលក្រាដគឺជាកន្លែងប្រកួតប្រជែងដ៏កាចសាហាវបំផុតរបស់ក្លិបពីរនៅក្នុងតំបន់គឺ Partizan Belgrade និង Red Star Belgrade ។ សូម្បីបទចម្រៀងដែលពួកគេច្រៀងសម្រាប់លើកទឹកចិត្តក្រុមរបស់ខ្លួនក៏បានបង្កប់ន័យហិង្សាផងដែរ។ ក្រុមអ្នកគាំទ្រក្លិបទាំងពីរបានបង្ករហេតុការណ៍ដ៏ធំមួយដែលកើតចេញពីការប្រយុទ្ធគ្នាក្នុងឆ្នាំ 2013។ តែក្រុមអ្នកគាំទ្រក្លិប Partizan បានសាងកំហុសធ្ងន់ជាងនេះទៅទៀតនៅអំឡុងពេលប្រកួពានរង្វាន់បាល់ទាត់ European ដែលបានឆក់យកជីវិតអ្នកគាំទ្ររបស់ក្លិប Toulouse ម្នាក់ នៅក្នុងឆ្នាំ 2009។
05- Redstar Belgrade
ដូចគ្នានឹងគូប្រជែង Partizan របស់ពួកគេអីចឹង Red Star Belgrade មានប្រវត្តិ នៃការប្រើអំពើហឹង្សាជាច្រើនករណី។ ពួកគេត្រូវបានគេហៅថាក្រុម “Delije” និងជាអ្នកជាតិនិយមស៊ែប៊ីចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 មក។ នៅឆ្នាំ 1990 ក្រុម Delije ដែលមានអ្នកគ្នីគ្នា 3000 នាក់បានលើកគ្នាទៅហ៊ុំព័ទ្ធអ្នកគាំទ្រក្រុមភ្ញៀវ Dinamo Zagreb ដែលបង្ករអោយក្លាយជាការប្រយុទ្ធគ្នារវាងជនជាតិស៊ែបនិងក្រូអាត។ សមាជិកជាច្រើននៃ Delije បានបង្កើតមូលដ្ឋានគ្រឹះរបស់ឆ្មាំស្ម័គ្រចិត្តនៅប្រទេសស៊ែប៊ីក្រោមមេដឹកនាំដោយមេយោធា ŽeljikoRažnatović ដែលក្រោយមកគាត់ត្រូវបានចោទប្រកាន់ដោយអង្គការសហប្រជាជាតិពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
04-Galatasaray
Galatasaray ត្រូវបានគេស្គាល់ថាជាក្លិបដែលមានក្រុមអ្នកគាំទ្រពូកែរបង្ករអោយមានភាពច្របូកច្របល់និងអំពើហឹង្សាក្នុងការប្រកួតរបស់ពួកគេ ហើយបច្ចុប្បន្ននេះពួកគេក៏ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅកំណត់ត្រាពិភពលោកហ្គីណេសប៊ុកសម្រាប់អ្នកគាំទ្រដែលស្រែកបានឮខ្លាំងបំផុតនៅក្នុងពិភពលោក។ យប់មួយនៅមុនពេល UEFA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឆ្នាំ 2000 ចូលមកដល់ ក្រុមអ្នកគាំទ្រសញ្ជាតិទួរគីដែលមានរហ័សនាម “The Night Watchmen” បានធ្វើឱ្យមានអំពើហិង្សាលើក្រុមអ្នកគាំទ្រ Leeds United ដោយបណ្តាលអោយបុរសអង់គ្លេសពីរនាក់ត្រូវបានគេចាក់សម្លាប់។ អំពើហិង្សាដាច់ដោយឡែកក៏បានកើតឡើងនៅក្នុងឆ្នាំ 2013 ដោយធ្វើអោយការប្រកួតរវាងក្រុម Galatasaray និង Besiktas ត្រូវបានបោះបង់ចោល គឺបន្ទាប់ពីកីឡាករ Felipe Melo ត្រូវពិន័យកាតក្រហម ហើយអ្នកគាំទ្រ Galatasaray ក៏ចូលក្នុងទីលាននិងធ្វើការប៉ះទង្គិចជាមួយក្រុមសន្តិសុខតែម្តង។
03- Universitario de Deportes(ប៉េរូ)

អំពើហឹង្សារបស់អ្នកគាំទ្រក៏រីករាលដាលនៅអាមេរិកខាងត្បូងផងដែរ ភាពខ្លាំងរបស់ក្រុមបាល់ទាត់នៅប៉េរូ Universitario de Deportes មិនមែនជាអ្វីដែលក្រុមបាល់ទាត់ផ្សេងទៀតត្រូវភ័យខ្លាចនោះទេ តែក្រុមអ្នកគាំទ្ររិតយូកូងរបស់ក្លិបនេះទៅវិញទេដែលគួអោយខ្លាចបំផុតនោះ។ កាលពីអតីតកាលពួកគេបានប្រើកាំភ្លើងបាញ់បាញ់សំដៅទៅលើឡានBusរបស់អ្នកគាំទ្រក្រុមប្រជែង Allianza Lima ។ អំពើហឹង្សាមួយនេះក៏បានសម្លាប់បុរសវ័យ 23 ឆ្នាំមួយរូបបន្ទាប់ពីគេរងរបួសដោយត្រូវចាប់បោកក្បាលលើគែមផ្លូវ។
02- Wisla Krakow(ប៉ូឡូញ)
ការប្រជែងជាប្រវត្តិសាស្ត្ររបស់ Wisla Krakow ជាមួយ KS Cracovia ត្រូវបានគេស្គាល់ថាជា “សង្គ្រាមបរិសុទ្ធ” និងបានអះអាងថាមានការបាត់បង់ជីវិតរបស់អ្នកគាំទ្រទាំងសងខាងស្ទើតែរាល់ឆ្នាំ។ នៅឆ្នាំ 1990 ប៉ូលីសប៉ូឡូញត្រូវប្រឈមមុខនឹងកម្លាំងអ្នកគាំទ្រនៅពេលដែលពួកគេពិបាកក្នុងការបំបែកក្នុងអំឡុងពេលប្រយុទ្ធគ្នារវាងអ្នកគាំទ្រ Wisla និង Cracovia ។ ក្រោយមកក្រុមអ្នកគាំទ្រទាំងសងខាងក៏បានធ្វើការវាយប្រហារបកមកលើក្រុមប៉ូលិសហើយបានវាយប្រហារស្ថានទូតសូវៀតដែលជាកន្លែងដែលប៉ូលិសជាច្រើនបានរត់ចូលទៅពួនថែមទៀត។ អំពើហឹង្សានេះមិនបានដោះស្រាយអោយបានចប់សប់គ្រប់នៅឡើយទេខណៈដែលអ្នកគាំទ្រប្រាំបីនាក់បានបាត់បង់ជីវិតដោយសារតែអំពើហិង្សាបាល់ទាត់នៅរវាងឆ្នាំ 2004-2006 ។
01- Al-Masry
ក្លិបបាល់ទាត់ Al-Masry របស់ក្របខ័ណ្ឌ Premier League អេហ្ស៊ីបគឺជាការក្លិបដែលមានអ្នកគាំទ្រគួរអោយភ័យខ្លាចបំផុតនៅក្នុងវិស័យកីឡាបាល់ទាត់ ។ បន្ទាប់ពី ទទួលជ័យជម្នះ 3-1 លើគូប្រជែង Al Ahlyរបស់ខ្លួន ក្នុងឆ្នាំ 2012 កុបកម្មមួយបានផ្ទុះឡើងនៅក្នុងពហុកីឡាដ្ឋានដោយបានបន្សល់ទុកសាកសព 79 នាក់និងជាង 1000 នាក់បានរងរបួស។ អ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះបានសម្រុកចូលទីលានរួចធ្វើការវាយប្រហារអ្នកគាំទ្រ Al Ahlyដោយប្រើដប កាំបិត ថ្មនិងកាំជ្រួចផាវ។ កីឡាករអាល់អាលីបានរត់ចេញហើយគ្រូបង្វឹករបស់ពួកគេត្រូវបានដាល់និងទាត់ដោយពួកអ្នកគាំទ្រដ៏កម្រោល Al-Masry ។ ការវាយប្រហារនេះផ្ទុះឡើងនៅពេលដែលចម្រៀងនិងផ្ទាំងបដាត្រូវបានគេលើកឡើងថា “យើងនឹងសម្លាប់ឯងទាំងអស់គ្នា” ។ រាល់ការប្រកួតដែលនៅសេសសល់នៃរដូវកាល 2011-2012 របស់អេហ្សីបត្រូវបានលុបចោលក្រោយពីមានព្រឹត្តិការណ៍ហិង្សាមួយក្នុងចំនោមហិង្សាដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់នេះ។
សូមទស្សនារូបភាពអមដោយការអត្ថាធិប្បាយតាមរយៈវីឌីអូខាងក្រោម….