Marouane Fellaini ថាចូលនិវត្តន៍ពីក្រុមជម្រើសជាតិបែលហ្ស៊ិកដោយសារចង់ទុកឱកាសដល់កីឡាករជំនាន់ក្រោយ
ខ្សែបម្រើ Marouane Fellaini បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិកក្នុងវ័យ៣១ឆ្នាំ។ អតីតសមាជិក Manchester United ដែលបច្ចុប្បន្នលេងឱ្យក្លិបចិន Shandong Luneng បានលេងឱ្យបែលហ្ស៊ិក៨៧លើកពីឆ្នាំ២០០៧ដល់២០១៨ ហើយរកបាន១៨គ្រាប់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករសក់សំពោងបានសរសេរនៅក្នុងសំណេរគេថា៖ “គេមានអនុស្សាវរីយ៍ជាច្រើនហើយគេមានមោទកភាពណាស់ដែលបែលហ្ស៊ិកកំពុងឈរលេខ១ក្នុងចំណាត់ថ្នាក់ FIFA។ យ៉ាងណាក្តី គេមានអារម្មណ៍ថាដល់ពេលដែលគេត្រូវឈប់ ដើម្បីផ្ដល់ឱកាសដល់កីឡាករជំនាន់ក្រោយអោយបន្តភាពជោគជ័យនេះ ក្នុងប្រវត្តិសាស្ត្របាល់ទាត់បែលហ្ស៊ិកតទៅទៀត”។
គួររំលឹកថា Marouane Fellaini បានលេងក្នុងជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ FIFA World Cup ចំនួន២ដងពោលគឺនៅឆ្នាំ២០១៤នាប្រទេសប្រេស៊ីល និងឆ្នាំ២០១៨នៅរុស្ស៊ីដែលបែលហ្សិកបានលេខ៣។