
ជំនួប Man Utd vs Spurs អាចគ្មានអ្នកបាន ៣ពិន្ទុ
ជំនួបធំបំផុត នៅសប្តាហ៍នេះ គឺជាការជួបគ្នារវាង Manchester United ជាមួយនឹង Tottenham Hotspur។ Manchester United ត្រូវបើកទ្វារ កីឡដ្ឋាន Old Trafford ក្នុងទីក្រុង Manchester ទទួលស្វាគមន៍ក្រុមភ្ញៀវមាន់ខ្នាយមាស Totten ham ដែលមកពីទីក្រុងឡុងដ៏ សម្រាប់ការប្រកួតសប្តាហ៍ទី ៣នៃការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលរបស់អង់គ្លេស English Premier League។
អ្នកគាំទ្រនៃក្រុមទាំង ២ ចង់ឲ្យក្រុមនីមួយៗ មានលទ្ធផលឈ្នះ បានម្នាក់ ៣ពិន្ទុ។ ៣ពិន្ទុ នៅសប្តាហ៍នេះ នឹងសំខាន់បំផុតសម្រាប់លោក Jose Mourinho គ្រូបង្វឹកក្រុមបិសាចក្រហម ដើម្បីស្តារមុខមាត់ ដែលបរាជ័យ កាលពីសប្តាហ៍មុន។ ហើយ ៣ពិន្ទុ ក៏សំខាន់សម្រាប់លោក Pochettino ដើម្បីបន្តបាន ៩ពិន្ទុ ពីការប្រកួត ៣ប្រកួតផងដែរ។ ប៉ុន្តែវាទំនងជាមិនងាយស្រួលនោះទេ ដែលក្រុមនីមួយៗ អាចទទួលបាន ៣ពិន្ទុនោះ។
សម្រាប់ Admin MSR គិតថា គូនេះ នឹងស្មើគ្នា ប៉ុន្តែនឹងមានគ្រាប់បាល់លើសពី ២គ្រាប់។
យើងក្រឡេកទៅមើលហេតុផលដែលក្រុមទាំង ២អាចស្មើគ្នា៖
– សម្រាប់ Man Utd
បរាជ័យកាលពីសប្តាហ៍មុនរបស់ Man Utd ត្រូវបានគេទម្លាក់កំហុសទៅលើប្រព័ន្ធការពាររបស់លោក Jose Mourinho ដែលតាំងពីពាក់កណ្តាលតារាងនៅខាងក្រោម ហាក់ដូចជាមិនមាំសោះ។ ដូច្នេះ សប្តាហ៍នេះ មិនត្រឹមតែប្រយុទ្ធ ប៉ុន្តែ Man Utd ទំនងជាចង់ការពារតារាងឲ្យមាំដូចគ្នា។ ១១នាក់ដំបូងរបស់ Man Utd អាច៖
អ្នកចាំទី៖ De Gea
តំបន់ការពារ៖ Valencia, Smalling, Lindelof, Shaw។
តំបន់បម្រើកណ្តាល និងឆ្វេងស្តាំ៖ Matic, Pogba, Fred, Mata,
តំបន់ប្រយុទ្ធ៖ Lukaku និង Sanchez។
– សម្រាប់ Spurs
ទោះបីជាមានដំណឹងមិនល្អពីអ្នកចាំទីប្រធានក្រុម Hugo Lloris ប៉ុន្តែ Spurs នៅមិនទាន់មានកីឡាកររបួសធ្ងន់ធ្ងរខ្លាំងនោះទេ។ ខ្សែបម្រើ ការពារ និងប្រយុទ្ធ អាចលេងសង់តង់គ្នា ទោះបីជាអវត្តមានកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son ដែលជាប់ភារកិច្ចនៅ Asian Games ក៏ដោយ។ ដូច្នេះ ១១នាក់ដំបូងរបស់ Spurs អាចមាន៖
អ្នកចាំទី ៖Michel Vorm ឬ Lloris
តំបន់ការពារ៖ Trippier, Sanchez, Vertonghen, Alderweireld
តំបន់បម្រើកណ្តាល ឆ្វេង និងស្តាំ៖ Trippier, Dembele, Dier, Davies, Eriksen
តំបន់ប្រយុទ្ធ៖ Alli, Kane។
ប្រវត្តិ ៥ប្រកួតចុងក្រោយ៖
១. Tottenham ២-០ Man Utd ក្របខណ្ឌ Premier League ៣១-០១-២០១៨
២. Tottenham ០-១ Man Utd ក្របខណ្ឌ Premier League ២៨-១០-២០១៧
៣. Tottenham ២-១ Man Utd ក្របខណ្ឌ Premier League ១៤-០៥-២០១៧
៤. Tottenham ០-១ Man Utd ក្របខណ្ឌ Premier League ១១-១២-២០១៦
៥. Tottenham ៣-០ Man Utd ក្របខណ្ឌ Premier League ១០-០៤-២០១៦
ចុះប្រិយមិត្តគិតថា លទ្ធផលនៅក្នុងការប្រកួតរវាងក្រុមទាំង២ យ៉ាងម៉េចដែរ?