អតីតអ្នកចាំទីកាំភ្លើងធំ Jens Lehmann ត្រូវបាន Hertha Berlin បណ្តេញចេញពីការងារ
(BC-99)
លោក Jens Lehmann ត្រូវបាន Hertha Berlin បណ្តេញចេញពីការងារសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លិបក្រោយពីបាន Comment លើបណ្តាញសង្គមទាក់ទងទៅនឹងពណ៌សម្បុររបស់អតីតកីឡាករ Dennis Aogo ។
Dennis Aogo បានបញ្ចប់អាជីពបាល់ទាត់ជាមួយក្រុម Hanover 96 កាលពីឆ្នាំមុនត្រូវបាន Jen Lehmann ដែលជាវីរបុរសរបស់ក្រុមកាំភ្លើងធំ Arsenal សរសេរសារលេងសើចថាអតីតខ្សែការពាររូបនោះបានបាត់បង់អាជីពបាល់ទាត់ដោយសារតែគេមានស្បែកខ្មៅ។
សារលេងសើចនេះត្រូវបាន Dennis យកមកបង្ហាញជាសាធារណៈលើបណ្តាញសង្គមរបស់ខ្លួនដែលបានធ្វើឱ្យ Lehmann ទទួលរងការរិះគន់ជាខ្លាំង រហូតដល់ចុងក្រោយគឺត្រូវ Hertha Berlin បណ្តេញចេញពីតំណែងតែម្តងប់ទោះជាអតីតអ្នកចាំទីជម្រើសជាតិអាឡឺម៉ង់រូបនេះបានចេញសារសូមទោសរួចហើយយ៉ាងណាក៏ដោយ។
គួររម្លឹកដែរថា Lehmann បានជួយឱ្យ Arsenal ឈ្នះពានមាសជើងឯក Premier League ក្នុងឆ្នាំ ២០០៤ ដោយមិនចាញ់មួយប្រកួតណាទាត់តែសោះនៅរដូវកាលនោះ។