ម្ដាយ Ronaldinho ចែកឋានប៉ុន្មានខែក្រោយតេស្ដឃើញកូវីដ១៩
ម្ដាយបង្កើតអតីតតារាឆ្នើម Ronaldinho ត្រូវបានគេរាយការណ៍ថា បានទទួលមរណភាពហើយបន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅចុងឆ្នាំ ២០២០ ។
អ្នកស្រី Dona Miguelina អាយុ ៧១ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តមេរោគនេះកាលខែធ្នូនាក្រុងកំណើតពួកគេ គឺ Porto Alegre ។
យោងតាមរបាយការណ៍ពីស្ថានីយទូរទស្សន៍ជាតិប្រេស៊ីល ឲ្យដឹងថាអ្នកស្រី Dona បានទទួលមរណភាពយ៉ាងក្រៀមក្រំកាលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ។
Ronaldinho បានវិលត្រឡប់ទៅប្រេស៊ីលវិញក្នុងឆ្នាំ ២០១១ បន្ទាប់ពីចំណាយពេល ៣ ឆ្នាំនៅ AC Milan មុនពេលប្រកបអាជីពនៅក្លិបចំនួន ៤ ផ្សេងគ្នានៅអាមេរិកខាងត្បូង។
កីឡាករវ័យ ៤០ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ២០៧ ប្រកួតនៅ FC Barcelona បន្ទាប់ពីផ្លាស់ពី Paris Saint-Germain ឆ្នាំ ២០០៣។ គេបានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះ World Cup ២០០២ ជាមួយប្រេស៊ីល ហើយក៏រួមចំណែកឈ្នះ La Liga ២ ដងនិង Champions League មួយលើកនៅ Barca៕