
ឥទ្ធិពលទឹកលុយធ្វើអោយ S.Ramos មានគំនិតចង់ចាកចេញពី Real Madrid
សារព័ត៌មានជាច្រើនក្នុងប្រទេសអេស្ប៉ាញបានចេញផ្សាយថា Sergio Ramos កំពុងចរចារជាមួយ Real Madrid ដើម្បីអោយរូបគេមានឱកាសបានទៅលេងនៅក្លឹបថ្មីក្នុងរដូវកាលក្រោយ។
ខណៈដែលទីផ្សារដោះដូរកីឡាករក្នុងតំបន់អឺរ៉ុបកំពុងចំហរទ្វារ Serigo Ramos កំពុងត្រូវបានក្លឹបធំមួយចំនួនចាប់អារម្មណ៏ខ្លាំងដូចជា សេះបង្កង់ Juventus ក្លឹបយក្សមិនបញ្ចេញឈ្មោះមួយក្នុងក្របខ័ណ្ឌ Premier League និងក្លឹបអ្នកមានរបស់លីកកំពូលប្រទេសចិន។
បើយោងតាមកម្មវធីទូរទស្សន៌មួយរបស់អេស្ប៉ាញបានអោយដឹងថា កីឡាករវ័យ 33ឆ្នាំកំពុងត្រូវបានទាក់ទាញខ្លាំងលើទំហំទឹកប្រាក់ដ៏ច្រើនពីសំណាក់ក្លឹបបាល់ទាត់មួយក្នុងប្រទេសចិន ដោយក្រុមភ្នាក់ងាររបស់គេកំពុងធ្វើការយ៉ាងសកម្មលើបញ្ហានេះ។
រដូវកាលនេះ កីឡាករជនជាតិអេស្ប៉ាញបង្ហាញខ្លួនអោយក្រុមស្តេចសបាន 41ប្រកួត ប៉ុន្តែមិនបានជួយអោយក្លឹបឈ្នះពានរង្វាន់ណាមួយឡើយ ស្របពេលដែលបច្ចុប្បន្នទំនាក់ទំនងរបស់គេជាមួយក្លឹបក៏មិនសូវល្អដែរ៕