ចាន់ រតនា ប្រាប់តិចនិកដើម្បីឲ្យមានប្រៀបជាងដៃគូ មុនពេលប្រកួតលើសង្វៀន
អ្នកលេងយុទ្ធគុនខម និង គុនខ្មែរ កីឡាករ ចាន់ រតនា បន្ទាប់ពីទទួលបានជោគជ័យលើកីឡាករម្ចាស់ផ្ទះឥណ្ឌូណេស៊ី Rudy Agustian នៅក្នុងទឹកទី២ ក្នុងកម្មវិធី ONE Championship រួចមក ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ដោយសរសើរថា ចាន់ រតនា បានជួយលើស្ទួយមុខមាត់ប្រទេសជាតិ តាមរយៈការប្រកួតឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី។
គួរបញ្ជាក់ថា នេះគឺជាជ័យជំនៈពីរលើកជាប់ៗគ្នារបស់កីឡាករ ចាន់ រតនា ក្នុងកម្មវិធី ONE Championship។ ជាមួយគ្នានោះ ចាន់ រតនា ក៏បានប្រាប់ MSR SPORT ថា៖ ONE នឹងរង់ចាំមើលការប្រកួតបន្តបន្ទាប់គ្នារបស់គេជាបន្តទៀត មានន័យថា ប្រសិនបើកីឡាករគុនខ្មែរ ចាន់ រតនា អាចប្រកួតឈ្នះកីឡាករជើងខ្លាំងក្នុងកម្មវិធី ONE Championship ២ទៅ៣ប្រកួតទៀតនោះ រូបគេនឹងមានឪកាសទៅប្រកួតដណ្តើមខ្សែក្រវ៉ាត់នៅថ្ងៃណាមួយជាមិនខាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ដោយឡែក សម្រាប់ការផ្តួលឲ្យម្ចាស់ផ្ទះឥណ្ឌូនេស៊ី កីឡាករ Rudy Agustian ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី២ ចាន់ រតនា ក៏ប្រាប់តិចនិច្ចមុនប្រកួតជាមួយកីឡាករឥណ្ឌូនេស៊ីនេះឲ្យដឹងថា៖ តាមពិតទៅរូបគេបានយល់ច្បាស់ចំពោះដៃគូប្រកួត ដោយយោងទៅលើការតាមដានទស្សនាការប្រកួតរបស់កីឡាកររូបនេះ និងបានព្យាយាមទស្សនាការប្រកួតរបស់គេតាមរយៈ YouTube ក៏បានធ្វើឲ្យរូបគេយល់ច្បាស់ថា កីឡាករឥណ្ឌូនេស៊ីរូបនេះ ពូកែចាប់នៅពីលើ ដូច្នេះហើយទើបរូបគេព្យាយាមហ្វឹកហាត់ឲ្យបានខ្លាំងចំពោះការរំដោះក្បាច់មួយនេះ ម្យ៉ាងវិញទៀត បើនិយាយអំពីក្បាច់វ៉ៃ ម៉ាត់ ទាត់ ធាក់ វិញ គឺយើងមានប្រៀបច្រើនជាងគេ ដោយសារគេចេះតែចាប់វ៉ៃមួយមុខ ម្លោះហើយទើបរូបខ្ញុំបានសិក្សាអំពីគេច្បាស់ និងអាចយកជ័យជំនៈលើកីឡាករឥណ្ឌូនេស៊ីរូបនេះបាន។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
រតនា ក៏បាននិយាយប្រាប់អំពីហេតុការណ៍ក្នុងពេលប្រកួតបន្ថែមទៀតថា ពេលនោះពួកយើងអស់ដូចគ្នា។ ដោយសារខ្ញុំនៅពីលើ ខ្ញុំមានប្រៀបជាង។ ខ្ញុំមិនអោយគាត់ដកដង្ហើមស្រួលទេ ព្រោះគាត់នឹងប្រមូលកំលាំងបានវិញ។ ពេលគាត់ប្រឹងរើ ខ្ញុំវ៉ៃផ្ញុកបន្ថែមៗៗ។ បើខ្ញុំងើបចេញ យើងនឹងមានកំលាំងទាំងអស់គ្នាមកវិញដែរ ហើយការប្រកួតនឹងកាន់តែពិបាកស្មាន។ ដូច្នេះខ្ញុំយល់ច្បាស់ថា ខ្ញុំសន្ធាប់តែបន្តិចទៀត អាជ្ញាកណ្តាលនឹងបញ្ឈប់។ ពិតជាបញ្ឈប់ដូចការគិតរបស់ខ្ញុំមែន។
ជាចុងក្រោយ ចាន់ រតនា ក៏បាននិយាយផ្តាំផ្ញើចំពោះកីឡាករគុនខ្មែរ មិនថាប្រកួតអន្តរជាតិនៅក្នុងស្រុក រឺក៏ក្រៅស្រុកនោះទេ មុននឹងយើងប្រកួតជាមួយគេ ត្រូវសិក្សាពីដៃគូឲ្យបានច្បាស់ ក៏ប្រសើរជាងមិនបានយល់ដឹងអំពីដៃគូសោះផងដែរ៕