
រុង ណាផា បាត់បង់ប្រាក់១លានរៀលទៅឲ្យ ប៉ោ ភារិទ្ធ (មានវីដេអូប្រកួត)
ទីបំផុត ប៉ោ ភារិទ្ធ ( យ៉េន ឌីណា) នៅតែបន្តប្រកួតឈ្នះកីឡាករថៃ រុងណាផា ជាលើកទី២ និងដណ្តើមបានទឹកប្រាក់មួយលានរៀលបន្ថែមទៀតពីកម្មវិធីដណ្តើមប្រាក់លានខារ៉ាបាវនាសង្វៀន CBS មុននេះបន្តិត។ សម្រាប់ការប្រកួតរបស់កីឡាករទាំង២ យើងសង្កេតឃើញថា ទឹក១ ទឹក២ ប៉ោ ភារិទ្ធ មិនសូវបញ្ចេញកាយវិការវ៉ៃសម្រុកទៅកីឡាករថៃនោះទេ ដោយទុកឲ្យ រុង ណាផា ជាអ្នកដើរចូលវ៉ៃតាមចិត្តទៅវិញ តែភាគច្រើនវ៉ៃមិនត្រូវលើ ភារិទ្ធ។
លុះការប្រកួតចាប់ផ្តើមចូលដល់ទឹកទី៣ អ្វីៗចាប់ផ្តើមប្រែប្រួលខ្លាំង ដោយកីឡាករទាំង២វ៉ៃបុកគ្នាទៅវិញទៅមក មានទាំងជ្រុះប្រដាប់ការពារធ្មេញផងដែរ។ ការប្រកួតពេញ៥ទឹកចៅក្រមទាំង៥រូបបានផ្តល់ពិន្ទុឈ្នះចាញ់ដោយឯកច្ឆ័នគឺ ប៉ោ ភារិទ្ធ ឈ្នះពិន្ទុ រុង ណាផា ហើយទទួលបានប្រាក់បន្ថែមលើតម្លៃខ្លួនចំនួន១លាន។ គួររំលឹកថា នេះគឺជាលើកទី២ដោយដែល ប៉ោ ភារិទ្ធ ប្រកួតឈ្នះ រុង ណាផា ខណៈដែលការប្រកួតលើកទី១ រុង ណាផា ចាញ់ ភារិទ្ធ ដោយបោះបង់ការប្រកួត៕ មានវីដេអូប្រកួតនៅខាងក្រោម