
ឮថា អេ ភូថង បដិសេធព័ត៌មានធឿន ធារ៉ា ទៅថៃហ្វៃត៍
នាពេលថ្មីៗនេះមានលេចឮដំណឺងថា អ្នកប្រដាល់ ធឿន ធារ៉ា ត្រូវបានទាក់ទងទៅប្រកួតនៅសង្វៀនថៃហ្វៃត៍ក្នុងខែវិច្ឆិកា ខាងមុខ។
ព័ត៌មាននេះត្រូវបានចែករំលែកពីមួយទៅមួយ ជាពិសេសនៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា នេះតែម្ដង។ យ៉ាងណា នៅព្រឹកថ្ងៃដដែលនេះ ក៏មានព័ត៌មានស្ដីពីការបដិសេធដោយលោក អេ ភូថង ដែលជាគ្រូបង្វឹករបស់ធឿន ធារ៉ា ដែរ។
គួរដឹងដែរថា ព័ត៌មានស្ដីពីវត្តមានរបស់ធឿន ធារ៉ា នៅថៃហ្វៃត៍នេះកើតឡើងបន្ទាប់បរាជ័យរបស់ ធន់ រិទ្ធី និងធន់ ចាន់តាក់ នាពេលថ្មីៗនេះ។ ធារ៉ាថែមទាំងត្រូវបានផ្គូផ្គងឲ្យជួបសៃយុគ ទៀតផង៕