មាជ សុខរ៉ា ត្រៀមវិលមកសង្វៀនវិញ ដោយចូលរួមជាមួយក្លិបនាគរាជចតុមុខ
ក្រោយបាត់មុខពីសង្វៀនមួយរយៈ ដោយសារបញ្ហារបួស ពេលនេះអ្នកប្រដាល់គុនខ្មែរ មាជ សុខរ៉ា ត្រៀមវិលមកសង្វៀនវិញ ដោយផ្លាស់មកចូលរួមជាមួយក្លិប នាគរាជចតុមុខ ដែលកំពុងកន្លែងហ្វឹកហាត់និងការស្នាក់នៅ រួមទាំងសង្វៀនប្រកួតថ្នាលគុនខ្មែរផងដែរ ។
យោងតាមលិខិតរបស់លោក ជួន សំណាង ប្រធានក្លិបប្រដាល់គុនខ្មែរ កងចក្ររាជសីហ៍ បានប្រកាសថាក្លិបរបស់លោកបានព្រមព្រៀងផ្ទេរកីឡាករ មាជ សុខរ៉ា និង មាជ សុខណាក់ អោយទៅចូលរួមជាមួយក្លិប នាគរាជចតុមុខ ចាប់ពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ នេះតទៅ ។
សូមបញ្ជាក់ថា មាជ សុខរ៉ា បានផ្លាស់ចេញពីក្លិប តាព្រហ្មមានជ័យ របស់លោកគ្រូ មាស សុខគ្រី ទៅចូលរួមជាមួយក្លិប ថ្មគោលពោធិ៍សែនជ័យ ក្នុងឆ្នាំ២០១៩ នេះ ក្រោយមកក៏ផ្លាស់ទៅក្លិប កងចក្ររាជសីហ៍ របស់លោកគ្រូ ជួន សំណាង មុនមកចូលរួមជាមួយក្លិប នាគរាជចតុមុខ របស់លោកគ្រូ ស្វាយ សុខុន នៅដើមឆ្នាំ២០២០ នេះតែម្តង ៕