Lionel Messi បំបែកកំណត់ត្រា២របស់ Cristiano Ronaldo នៅ UCL ក្រោយស៊ុតបាន២គ្រាប់យប់មិញ
កាលពីម្សិលមិញ Paris Saint Germain បានបំបាក់ Maccabi Haifa ៧ទល់នឹង២ នៅក្នុងវគ្គចែកពូលនៃពានរង្វាន់ UEFA Champions League ដោយខ្សែប្រយុទ្ធ Neymar រកបាន១គ្រាប់ ហើយ Lionel Messi និង Kylian Mbappe ស៊ុតបានម្នាក់២គ្រាប់។
ក្រោយពីស៊ុតបញ្ចូលទីបាន២គ្រាប់ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានបំបែកកំណត់ត្រាចំនួន២របស់ Cristiano Ronaldo គឺ ស៊ុតបញ្ចូលទីបាន២៣គ្រាប់នៅក្រៅប្រអប់គ្រោះថ្នាក់ ហើយនឹងក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីលើក្រុម៣៩ផ្សេងគ្នានៅក្នុងពានរង្វាន់ UEFA Champions League។
គួរឱ្យដឹងថា PSG ត្រូវបានគេព្យាករណ៍មកថា មានឱកាសឈ្នះពានរង្វាន់ខាងលើនេះចំនួន១២%ដោយស្ថិតនៅលេខ ខណៈក្រុមដែលមានភាគរយឈ្នះខ្លាំងជាងគេនៅរដូវកាលនេះគឺ Manchester City ហើយបន្ទាប់មកគឺ Real Madrid។
ទស្សនាវីដេអូហាយឡាយ៖