
ប្អូនប្រុស សៀវ ងុយ គឺ កីឡាករ ធន់ វិស្ណុ ឡើងសង្វៀន២៣ដងមិនទាន់ស្គាល់ពាក្យថាចាញ់
គុនខ្មែរវ័យក្មេង ធន់ វិស្ណុ មានបំណងចង់ប្រកួតអន្តរជាតិជាមួយអ្នកប្រដាល់ថៃ បន្ទាប់ពីរូបគេបានចំណាយពេលហ្វឹកហាត់អស់រយៈពេលជាង១ឆ្នាំ និងឡើងប្រកួតបានចំនួន២៥លើក ដោយចាញ់តែ២ដងគត់ ហើយក៏វាយសងសឹកយកឈ្នះវិញបានអស់ហើយ។ អ្វីដែលគួរឲ្យស្ងោចសរសើរជាងគេនោះគឺ ក្នុងចំណោម២៣ប្រកួតចាញ់ក្រោយរបស់ វិស្ណុ គឺមិនទាន់ស្គាល់ពាក្យថាចាញ់នោះឡើយ ដូច្នេះហើយទើបរូបគេមាបំណងចង់ឲ្យស្ថានីយ៍ទូរទស្សន៍ដែលរៀបចំការប្រកួតគុនខ្មែរ មេត្តាអនុញ្ញាតឲ្យរូបគេបានបង្ហាញខ្លួនជាការប្រកួតអន្តរជាតិផង។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
មានដើមកំណើតក្នុងខេត្តព្រៃវែង មានវ័យ១៦ឆ្នាំ ពេលកីឡាករវ័យក្មេងរូបនេះឡើងប្រកួតម្តងៗ ក្បាច់ដែលនិយមចូលចិត្តប្រើជាងគេគឺការទាត់ទៅលើដៃគូ ព្រោះថា ការទាត់នេះវាមានភាពងាយស្រួលជាង ដោយសារតែនៅពេលដែលដៃគូប្រកួតគេប្រើដៃវាយមកលើយើង ការទាត់ស្កាត់គឺជាជម្រើសដ៏ល្អបំផុត ក្រោមការបង្វឹកបង្ហាត់ដោយលោកគ្រូ ធន់ សុភា និង លោក តឹក ឡៃ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ក្នុងចំណោមបងប្អូនប្រុស្រី១០នាក់ មាន៣នាក់គឺជាអ្នកប្រដាល់ រួមមាន៖ សៀវ ងុយ ដែលជាបងប្រុស សៀវ សំណាង និងរូបគេផ្ទាល់តែម្តង។ ហើយបច្ចុប្បន្ននេះកីឡាករដែល វិស្ណុ គិតថាគួរយកគំរូតាម គឺសិស្សច្បង តាញ់ មករា ៕